នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បានសង្កត់ធ្ងន់លើការលាលែងពីតំណែង ដើម្បីបង្កើតការយល់ស្របដ៏ទូលំទូលាយមួយនៅក្នុងប៉ាឡេស្ទីន លើកិច្ចព្រមព្រៀងនយោបាយ។
កាលពីថ្ងៃទី 26 ខែកុម្ភៈ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Mohammad Shtayyeh បានដាក់ពាក្យលាលែងពីតំណែងទៅប្រធានាធិបតី Mahmoud Abbas ។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងបរិបទនៃជម្លោះហាម៉ាស់និងអុីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបដែលនៅបន្តកាន់តែខ្លំាងឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រី Shtayyeh បានសង្កត់ធ្ងន់លើការលាលែងពីតំណែងរបស់គាត់ ដើម្បីបង្កើតការយល់ស្របដ៏ទូលំទូលាយមួយនៅក្នុងរដ្ឋាភីបាលប៉ាឡេស្ទីន លើកិច្ចព្រមព្រៀងនយោបាយសំខាន់ៗ៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)