ព័ត៌មានទាន់ហេតុការណ៍៖

បត់រថយន្តមិនប្រយ័ត្នគាប់ជួនបុរសម្នាក់ជិះម៉ូតូលឿនបុកពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យបោកក្បាលស្លាប់មួយរំពេច(មានវីដេអូ)

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ បុរសម្នាក់បានបោកក្បាលនិងរថយន្តស្លាប់មួយរំពេច​ ខណៈរថយន្តមួយគ្រឿងកំពុងបត់ឆ្លងផ្លូវក៏ត្រូវជនរងគ្រោះជិះម៉ូតូយ៉ាងលឿនមកបុកចំពីហៀងពេញទំហឹង​ កាលពីវេលាម៉ោង ១១:០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ចំណុចចន្លោះឆ្លងកាត់ភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ 

      សមត្ថកិច្ចបានបញ្ចាក់ថា​ ក្នុងករណីខាងលេីនេះគឺម៉ូតូ០១គ្រឿង ម៉ាកBMW GSA R1200 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IZ-4689 បើកបរដោយឈ្មោះ គង់ សារ៉ាក់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិខ្មែរ នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ស្រុកបានលុង ខេត្តរតនៈគិរី ពាក់មួកសុវត្ថិភាព ទិសដៅពីកើតទៅលិច បានបុកប៉ះរថយន្ដ ០១គ្រឿង ម៉ាកSANGYONG SPORT ពណ៌ប្រផេះ បើកបរដោយឈ្មោះ នូ សុវណ្ណ ភេទប្រុស អាយុ ៥១ឆ្នាំ ជាតិខ្មែរ មានទីលំនៅផ្ទះ៣៥Eo ផ្លូវប៉េ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទិសដៅពីលិចទៅកើត ហើយបានបត់ឆ្វេងឆ្លងផ្លូវពីត្បូងទៅជើង ។ 

    សមត្ថកិច្ច​ជំនាញបានឲ្យដឹងថា​ មូលហេតុនៃករណីនេះ​ គឺអ្នកបើកបររថយន្ដបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។រីឯអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន ទេីបមានមនុស្សស្លាប់ម្នាក់​ និងខូចខាតម៉ូតូ០១គ្រឿង និងរថយន្ដ ០១គ្រឿង កម្រិតធ្ងន់

  ក្រោយកេីតហេតុ​ សមត្ថកិច្ចជំនាញបានចុះធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ​ ដេីម្បីដោះស្រាយតាមច្បាប់​ ។

រីឯសពជនរងគ្រោះ​ សមត្ថកិច្ចជំនាញក៏បានធ្វេីកំណត់ហេតុ​ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖