ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុ ភូមិកម្ពុជា ព្រឹកថ្ងៃអង្គារ ខែមាឃឆ្នាំថោះបញ្ចស័កព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៤បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការស្តូប មិត្តភាពកម្ពុជា -វៀតណាមខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សម្តេចកិត្តិសង្គហបណ្ឌិត លើកឡើងថា ការសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង គឺជាស្តូបជែល ជានិមិត្តរូបនៃការដឹងគុណ របស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរបុរសដែល បានពលីជីវិត កងទ័ពស្ម័គ្រចិត្ត វៀតណាម និងកម្មាភិបាល យុទ្ធជន កងយោធពលខេមរភូមិន្ទ ដែលពលីជីវិត ដើម្បីឯករាជ្យ សេរីភាព របស់ប្រទេស ជាតិ និងសុភមង្គលរបស់ប្រជាជន ហើយសម្រាប់ខេត្ត ស្វាយរៀង ស្តូប ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាស្តូបទី១៨ ដែលបានសាងសង់រួចក្នុងចំណោមស្តូបចំនួន ២៣ នៅទូទាំងប្រទេស។
សម្កេតកិត្តិតិសង្គហបណ្ឌិត បានបញ្ជាក់ថា ដោយសារមានកងទ័ពស្ម័គ្រចិត្តវៀតណាមបាន មកជួយរំដោះទើបយើងបានរួចពីសេចក្តីស្លាប់ពីរបបដ៏ឃោ ឃៅយង់ឃ្នោង ប៉ុល ពត នាថ្ងៃ ០៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ បានធ្វើឱ្យ ប្រទេសជាតិមានសុខសន្ដិភាពពេញ ផ្ទៃប្រទេសប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្ដិភាព។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នា ថែរក្សាសុខសន្ដិភាព ថែរក្សាសំណង់ស្តូបមិត្តភាពនេះឲ្យបានឋិតថេរគង់វង្ស៕
ដោយ៖ សូរិយា