ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនព័ត៌មាន៖​ ម្ចាស់ឯកសារជនជាតិអូស្រ្តាលី​ សូមធ្វេីការទំនាក់​ទំ​នងមកនគរបាលផែនការងារអន្តោប្រវេសន៍ខេត្តបាត់​ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង​ នៅថ្ងៃទី២៧​ខែកុម្ភៈ​ ឆ្នាំ​២០២៤​នេះ​ បានចេញសេចក្តីជូនព័ត៌មានប្រកាសដល់ម្ចាស់ឯកសារ​ ដែលជា​បុរសជនជាតិអូស្រ្តាលី​ម្នាក់​ បានបាត់ឯកសាររបស់ខ្លួន សូមធ្វេីការទំនាក់​ទំ​នងមកសមត្ថកិច្ចនគរបាលផែនការងារអន្តោប្រវេសន៍ខេត្តបាត់​ដំបង។ 

ជាក់ស្ដែង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ខេត្ត​ បានទទួលនូវឯកសារមួយ​ចំ​នួនពី​ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបវេល​ ខេត្តបា​ត់ដំបង​ ខណៈ​ដែលគាត់រេីសបាន​នៅតាមផ្លូវ​នោះគឺ​ជាឯកសាររបស់ជនជាតិបរ​ទេសមានឈ្មោះ​ MAKR MCG​OVWN ជនជាតិអូស្រ្តាលី​ ដូចក្នុងរូបភាពខាង​ក្រោមស្រាប់។ 

ដូច្នេះ​បេីសាមីខ្លួន​ បានឃេីញឬលោក​ លោកស្រីបានឃេីញ​និងបានស្គាល់​ ម្ចាស់ឯកសារនេះសូមធ្វេីការទំនាក់​ទំ​នងមកសមត្ថកិច្ចនគរបាលផែនការងារអន្តោបវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងតាមរយៈលេខទូរស័​ព្ទ 092 999 995​ ឬលេខប្រ​ចាំបញ្ជា២៤ម៉ោង117 ដេីម្បីទទួល​យកទៅប្រេីប្រាស់វិញ​ សូមអរគុ​ណ៕

ដោយ៖ តារា


ចែករំលែក៖