ព័ត៌មានទាន់ហេតុការណ៍៖

សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយសេចក្ដីរន្ធត់ចិត្តឥតឧបមា និងមានសេចក្ដីក្រៀមក្រំបំផុត នៃការយាងចូលទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ

ចែករំលែក៖

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ !

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ក្នុងរាជធានី ភ្នំពេញ និងក្នុងនាមខ្ញុំព្រះករុណា ពិតជាមានសេចក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្ដីក្រៀមក្រំបំផុត ដោយបាន ទទួលដំណឹងអំពីការយាងចូលទីវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិន្ធទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាយណ្ហសម័យ នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ៖ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០ នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម ៩៣ ព្រះវស្សា ដោយព្រះជរាពាធ។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោ៖អាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននេះរ ខ្ញុំព្រះករុណា សូមចូលរួមរំលែកទុក្ខ ប្រកបដោយសេចក្ដីក្ដុកក្ដួលជាទីបំផុត ចំពោះការបាត់បង់នូវមហាវីរសង្ឃកំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលពេញមួយព្រះជន្មរបស់សម្តេច បានល៖បង់អស់ព្រះកាយពល សាងព្រ៖ភួស បូជា ក្នុងវិស័យព្រះពុទ្ធសាសនា និងចូលរួមលើកកម្ពស់ការរស់ឡើងវិញនៃព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ចាប់តាំងពី

ថ្ងៃជ័យជម្នះ៖ ៧ មករា ឆ្នាំ១៩៧៩ ជាពិសេសព្រះអង្គបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត បូជាថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ ដោយបានបង្កើ ដោយបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ រហូតដល់ពេលបច្ចុប្បន្ននេះ។ ជាថ្មីម្តងទៀត ខ្ញុំព្រះក ខ្ញុំព្រះករុណា សូមសម្តែងនូវព្រះមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្ដីសោកសៅបំផុត ជាមួយ សម្តេចព្រះគណៈសង គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសូមវន្ទាឧទ្ទិស បួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធរប ក្ខន្ធរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាព រាជាណាចក្រកម្ពុជា សូមបានយាងទៅកាន់សុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចព្រះគណៈស បង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ មេត្តាទទួលនូវការរំលែកប្រ ដ៏ខ្ពង់ខ្ពស់ មេត្ត ព្រះមរណទុក្ខដោយសេចក្ដីក្រៀមក្រំបំផុតពីខ្ញុំព្រះករុណា៕

ដោយ ៖ សិលា 


ចែករំលែក៖