ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងបាត់ដំបងចុះបង្ក្រាបនិងឃាត់ខ្លួនស្ត្រីម្នាក់ក្នុងករណីលេងល្បែងស៉ីសង កន្ទុយខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មាននគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា÷ បានចុះបង្រ្កាបករណីអ្នកលេងល្បែងស៊ីសងកត់កន្ទុយលេខខុសច្បាប់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងចុះបង្ក្រាប  មួយកន្លែងនៅត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  និងបានធ្វើការឃាត់ខ្លួនអ្នកលក់​កន្ទុយលេខ ម្នាក់ឈ្មោះ​ វ៉ែន​ វួច​ ភេទស្រី​ អាយុ៥៧ឆ្នាំ​ រស់នៅភូមិវត្តរំដួល​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។

សមត្តកិច្ចជំនាញបានបន្តថា ស្ត្រីដែលបានឃាត់ខ្លួនខាងលើ ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ក្រោយពីធ្វេីការសាកសួរអ្នកកត់កន្ទុយលេខបានឆ្លេីយសារភាពថា ខ្លួនពិតជាបានកត់កន្ទុយលេខមែន ។

បច្ចុប្បន្នផ្នែកជំនាញកំពុងតែកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖