ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៧ ខែកុម្ភៈ រកឃើញយានយន្តល្មើសចំនួន ៤២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩៣គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៧៧គ្រឿង និងម៉ូតូ ៤១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៧គ្រឿង  រថយន្តធំ ០៣គ្រឿង រថយន្តតូច ៧១គ្រឿង និងម៉ូតូចំនួន ៣៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ថ្ងៃ ពីថ្ងៃទី១-២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៤,៥៨១គ្រឿង រថយន្តធំ ២៩៧គ្រឿង រថយន្តតូច ៣,៣៨៧គ្រឿង ម៉ូតូ ១០,៨៩៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,៥២៧គ្រឿង, រថយន្តធំ ១០៣គ្រឿង, រថយន្តតូច ២,២៦៩ គ្រឿង និងម៉ូតូ ៨,១៥៥គ្រឿង (៨,១៥៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី


ចែករំលែក៖