ប្រទេសម៉ាឡេសុី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ វេទិកាធុរកិច្ចនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និង តំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០ នាក់។ បន្ថែមពីនេះ ក៏មាន ពិធីចុះអនុស្សរណៈ យោគយល់គ្នាលើឯកសារសំខាន់ៗ ចំនួន ២ រួមមាន៖ ១) សភាពាណិជ្ជកម្ម និង ឧស្សាហកម្មជាតិ ម៉ាឡេស៊ី និង ២) សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាជំរុញកាលានុវត្តភាពធុរកិច្ច រវាង ប្រទេសទាំងពីរ។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បី កសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រសៀលថ្ងៃអង្គារ ទី២៧ កុម្ភៈ ២០២៤ ៕
ដោយ ៖ សិលា