ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី កង្វះវីតាមីនD និងផលប៉ះពាល់ទៅលើខួរក្បាល និងប្រព័ន្ធប្រសាទ!

ចែករំលែក៖

ភ្នំពេញ ៖ វីតាមីនDមានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់និងដំណើរការរបស់ប្រព័ន្ធប្រសាទ។ នេះបើតាមការបង្ហាញលើការសិក្សាស្រាវជ្រាវជាច្រើនកន្លងមក វីតាមីនDគឺជា secosteroid ដែលបានមកពីការបំលែងរបស់ 7-dehydrocholesterol នៅក្រោមស្រទាប់ស្បែកអេពីដែម ក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ B(UVB)។ ការផ្លាស់ប្តូរបរិស្ថានសង្គមដែលកាត់បន្ថយការប៉ះត្រូវកាំរស្មីព្រះអាទិត្យ ជីវិតក្នុងទីក្រុង ការបំពុលបរិយាកាស របៀបស្លៀកពាក់ បាននាំឲ្យមានកង្វះវីតាមីន D ទោះបីជាយើងរស់នៅតំបន់ត្រូពិចដែលចែងចាំងទៅដោយរស្មីព្រះសុរិយាក៏ដោយ។ កាលណានិយាយពីវីតាមីន D មជ្ឈដ្ឋានទូទៅនឹងគិតភ្លាមដល់ជំងឺពុកឆ្អឹង(Osteoporosis) និងមិនបានដឹងថាវីតាមីន D នៅមានតួនាទីច្រើនទៀតសម្រាប់សារពាង្គកាយយើង។ 

ក) តើជំងឺប្រព័ន្ធប្រសាទកណ្តាលអ្វីខ្លះដែលអាបណ្តាលមកពីកង្វះវីតាមីនD?

1) ប្រព័ន្ធប្រសាទ កណ្ដាល(Central Nervous System)

      – មានការថយចុះទំហំរបស់ខួរក្បាល

      – ជំងឺក្រិនប្រព័ន្ធប្រសាទ(Multiple Sclerosis)

      – ជំងឺរលាកសរសៃភ្នែក

      – ជំងឺអេពីឡឹបស៊ី

      – ការប៉ះពាល់ដល់សរសៃឈាមខួរក្បាលនិងការស្ទះសរសៃឈាម

      – ជំងឺប៉ាកគិនសុន ( Parkinson)

      – ជំងឺស្វិតប្រព័ន្ធសាច់ដុំបញ្ជា(Amyotrophic lateral sclerosis)

      – អាចប៉ះពាល់ដល់ការចងចាំនិងជំងឺAlzheimer

   2) ប្រព័ន្ធប្រសាទខាងក្រៅ(Peripheral Nervous System)

      – ប៉ះពាល់ដល់សាច់ដុំ(ឈឺចុកចាប់ ខ្សោយ)

      – ប៉ះពាល់ដល់សរសៃប្រព័ន្ធប្រសាទ

ខ) តើវីតាមីន D មាននៅក្នុងអ្វីខ្លះ?

   – អាហារប្រភេទសាច់(ខ្លាញ់ ថ្លើមត្រី ស៊ុតក្រហម ថ្លើមសត្វ ប៊ឺ…) 

   – អាហារប្រភេទរុក្ខជាតិ(ផ្សិត គ្រាប់ធញ្ញជាតិ បន្លែបៃតងឆៅ ប្រេងបន្លែ…)

ការដែលមិនបានត្រូវពន្លឺថ្ងៃគ្រប់គ្រាន់ កង្វះការទទួលទានអាហារដែលមានវីតាមីន D គឺជាមូលហេតុសំខាន់ដែលនាំឲ្យខ្វះវីតាមីន D 

គ)តើធ្វើយ៉ាងណាទើបដឹងថាយើងខ្វះវីតាមីន D ?

សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញបើអ្នកមានរោគសញ្ញាដែលសង្ស័យដូចបានរៀបរាប់ជូនខាងលើ។ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតនឹងស្នើសុំការពិនិត្យឈាមមើលកម្រិតវីតាមីន D នៅក្នុងឈាមរបស់យើង ព្រមជាមួយវិធីសាស្ត្រព្យាបាលដែលត្រឹមត្រូវនិងមានប្រសិទ្ធភាព។នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖