ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ៣៧ស្តីពីការដាក់ឱ្យអនុវត្តនិយាមនិតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។
ក្រោមកំណែទម្រង់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីរាជការស៊ីវិលមិនចាំបាច់មានខ្សែ មិនចាំបាច់ស្គាល់អ្នកធំ និងមិនចាំបាច់សុំអន្តរាគមន៍ពីភាគីណាមួយឡើយ ពោលគឺការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល គឺធ្វើឡើងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
សូមអាន អនុក្រឹត្យលេខ៣៧ស្តីពីការដាក់ឱ្យអនុវត្តនិយាមនិតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា