ព័ត៌មានទាន់ហេតុការណ៍៖

ទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ បញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

 ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមុិញនេះ មានប្រារព្ធពិធីទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ ៩៨ បញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពង់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា និងលោក ចូសិប ស៊ូអើរ អ្នកសម្របសម្រួលអង្គការសហ ប្រជាជាតិ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការពារជាតិ ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឲ្យដឹងថា ៖ រយៈ ពេល១៨ឆ្នាំមកនេះ កម្ពុជា បញ្ជូនកងកម្លាំង សរុប ៩៥៦៣ នាក់ ក្នុងនោះ នារី ៨១៦នាក់ ទៅកាន់ ១២ បេសកកម្ម ក្នុង ១០ ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ 

បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសក កម្មមានចំនួន ៦៤០ នាក់ ក្នុងនោះនារី ១២៤នាក់ ក្នុងប្រទេសចំនួន ៥ រួមមានៈ ស៊ូដង់ខាង ត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសា ធារណ រដ្ឋប្រជាធិបតេយ្យកុងហ្គោ ។

លោក ចូសិប ស៊ូអើរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា កោតសរសើរចំពោះការលះបង់របស់នាយទាហាន ពលទា ហាន កងកម្លាំងមួកខៀកម្ពុជា ពិសេសចំពោះកងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ បញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណ រដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាពេលនេះ​ បង្ហាញនូវការតាំងចិត្ត និងការប្តេជ្ញាយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការប្រកាន់ខ្ជាប់នូវស្មារតីនៃរដ្ឋធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងការចូល រួមនៅក្នុងសមាគមនៃបណ្តាជាតិសាសន៍រួមគ្នា ដើម្បីសុន្តិភាព និងអនាគតដ៏ប្រសើរទាំងអស់គ្នា ។ 

សង្ឃឹមថា ៖ យោធិន(ខ.ភ.ម)នាំយកនូវទស្សនៈ ការយល់ដឹង និងក្តីសង្ឃឹមថ្មីៗ សម្រាប់យុទ្ធមិត្ត ដើម្បីសន្តិភាពដ៏ប្រសើរបំផុតនោះ ។

ក្នុងនាមសម្តេចអធិបតី នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយ ទាហាន និងពលទាហាន នៃកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ និងកងកម្ទេចគ្រឿង ផ្ទុះលេខ៩៨ បញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាពេលនេះ កសាងសមិទ្ធផលជាច្រើនជូនដល់កងយោធពលខេមរភូ មិន្ទ(ខ.ភ.ម)និងរួមចំណែក លើកកម្ពស់កិត្យានុភាពកម្ពុជានៅលើ ឆាកអន្តរជាតិ ។                                                                        នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្តទៀតថា៖ កងអនុសេនាធំវិស្វកម្ម លេខ៨២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ គឺជាកងមានមេប ញ្ជាការដឹកនាំដោយនារី ប្រការនេះបង្ហាញឲ្យឃើញការចូលរួមរបស់ស្ត្រីក្នុងយុគ្គសម័យឌីជីថលនេះ ពិតជាមានសារៈ សំខាន់ណាស់ រួមចំណែលរក្សាសន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកខិតខំប្រឹងប្រែងអភិវឌ្ឍតាមកំណែ ទម្រង់កិច្ចប្រតិបត្តិការរក្សាសន្តិភាព និងការបង្កើនក្នុងការចូល រួមរបស់ស្ត្រីនៅគ្រប់ តំបន់បេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ។ 

នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គូសបញ្ជាក់ទៀតថា ៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏បុិនប្រសព្វនិងឈ្លាសវៃរបស់សម្តេចធិបតី ដាក់ ចេញនូវកម្មវិធីនយោបាយជាអាទិភាព ក្នុងការបន្តបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ រួមចំណែកជា មួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃនៅលើពិភពលោក ប្រជាជនកំពុងទទួលរងគ្រោះ និងទុក្ខលំបាកដោយសារសង្គ្រាម ។ 

ជាថ្មីម្តងទៀត ប្រមុខការពារជាតិ ក្រើនរំលឹកដល់នាយទាហាន នាយ ទាហានរង ពលទាហានបន្តអនុវត្តអនុសាសន៍ និងវិធាការម៉ឺងម៉ាត់របស់សម្តេចធិបតី ដាក់បទបញ្ជា ប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុស ច្បាប់តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រសិនយោធិនណាម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវទទួលពិន័យ បណ្តេញចេញពីក្របខណ្ឌ ។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោក បញ្ជាក់ពីជំហររបស់កម្ពុជាថាៈ (ខ.ភ.ម)នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយកង ទ័ពបណ្តាប្រទេសទាំងអស់នៅពិភពលោក លើកកម្ពស់សមត្ថភាពកងទ័ព ធ្វើទំនើបកម្មវិស័យយោធា ការពារសន្តិសុខ សន្តិភាព និងអធិបតេយ្យជាតិប្រទេសកម្ពុជាតែប៉ុណ្ណោះ មិនមានបំណងរំលោភបំពានប្រទេសជិតខាង និងជ្រែកជ្រែកប្រទេ សផ្សេងណាមួយនោះឡើយ ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បំពាក់គ្រឿងឥស្ស រិយយសជូនដល់កងកម្លាំងទាំងពីរកង បញ្ចប់បេសកកម្មរយៈ ពេលមួយឆ្នាំ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។ ក្នុងនោះ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៨២៧ មានចំនួន ១៨៤នាក់ នារី៣៤នាក់ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ មានចំនួន ៩៨នាក់ នារី១០នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖