ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជក្រឹត្យបញ្ចប់តំណែងលោកស្រី អ៊ាត សោភា ពីឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងញូវយ៉ក ចូលប្រទេសវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ព្រះរាជក្រឹត្យបញ្ចប់តំណែងលោកស្រី អ៊ាត សោភា ពីឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងញូវយ៉ក ចូលប្រទេសវិញ និងតែងតាំង លោកស្រី ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 

គួររម្លឹកផងដែរថា​ លោកស្រី អ៊ាត សោភា ដែលជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសកាណាដា និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០២២ កន្លងទៅនេះ។ លោកស្រី អ៊ាត សោភា បានចាប់ផ្ដើមបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេសតាំងពីឆ្នាំ១៩៨៥។ ជាមួយគ្នានេះ លោកស្រី ធ្លាប់បានកាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ រយៈពេលប្រមាណ៣ឆ្នាំ និងជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។

ចំពោះការសិក្សាលោកស្រី អ៊ាត សោភា បានទទួលការបណ្ដុះបណ្ដាល និងអប់រំទាំងនៅកម្ពុជា ទាំងនៅឥណ្ឌា និងនៅអូស្ត្រាលី។ លោកស្រីទទួលបានបរិញ្ញាបត្រផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យJawaharlal Nehru ឥណ្ឌា និងបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញការទូតនៅក្រសួងការបរទេសកម្ពុជា វិញ្ញាបនបត្រថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិ និងការទូត នៃបណ្ឌិតសភាច្បាប់អន្តរជាតិ និងការទូតឥណ្ឌា និងបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី៕

ខាងក្រោមនេះ​ជា​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​៖

ដោយ​៖ តារា​


ចែករំលែក៖