ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកថ្មគោល បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបុរសចំនួនពីរនាក់ ដែលជាអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីចំនួន ០២នាក់ យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា បុរសចំនួន០២នាក់នេះទី១,ឈ្មោះ ណម យ៉ាវ អាយុ ៥០ឆ្នាំ និងទី២,ឈ្មោះ មៀវ ចាន់ថន អាយុ ២៦ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច ជាអធិការ ធ្វើការបង្រ្កាបឃាត់ខ្លួនភ្លាមៗខណៈរូបគាត់ទាំង០២នាក់ កំពុងប្រព្រឹត្តិបទល្មើសជាក់ស្តែង ប្រើប្រាស់ឧប ករណ៍ឆក់ត្រី នៅចំណុចអាងទី២ ក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ក្នុងនោះដកហូតបាន៖
-អាំវវិចទ័រសម្រាប់ឆក់ត្រីចំនួន ០២គ្រឿង
-អាគុយAQ ចំនួន ០២គ្រឿង
-ដងឈើសម្រាប់ឆក់ចំនួន ០២គូ។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ ត្រៀមបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ អរុណរះ