ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃពុធទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
អគ្គិសនីកម្ពុជា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញនៅតាមពេលវេលាកំណត់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖
ដោយ៖ តារា