ភ្នំពេញ ៖ គជប សម្រេច ប្រការ១ ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានលទ្ធផលដូចក្នុងតារាងលទ្ធផលបណ្តោះអាសន្ននៃការ បោះឆ្នោតតាមមណ្ឌលភូមិភាគភ្ជាប់មកជាមួយ។
ប្រការ២ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតដូចមានចែងក្នុងប្រការ១ មានសុពលភាពចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ។
ប្រការ ៣…គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោតដូចមានចែងក្នុងប្រការ១ និងប្រការ២ ខាងលើ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៧២ (ចិតសិបពីរ) ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ននៅម៉ោង ១០:០០ព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រការ ៤.អគ្គលេខាធិការ គ.ជ.ប ត្រូវផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ជាសាធារណៈឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ៕
ដោយ ៖ សិលា