ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ ២៨ឆ្នាំ ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្តន្ទាទោស និងការប្រកាសទោសបន្ថែមដោយហាមឃាត់ចំពោះការចូល និងការស្នាក់នៅលើ ដែនដីនៃព្រះរាជាណាចក្រ រាជាណាចក្រកម្ពុជា ចំពោះជនបរទេស ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ។ 

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា ក្រុមប្រឹក្សាជនុំជម្រះនៃសា នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះជាបន្តបន្ទាប់លើសំណុំរឿង ព្រហ្មទណ្ឌលេខ ៨១៣ ៨១៣០ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ ចោទភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជា សាធារណៈនូវសាលក្រមព្រហ្មទណ្ឌ សាលក្រមព្រហ្មទណ្ឌលេខ ១៩៧ «ម» ក្រ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានសម្រេច ផ្តន្ទាទោសលើជនជាប់ចោទដូចខាងក្រោម:

១.ឈ្មោះ CHANG WEN CHUNG ហៅ ខៀវ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ ២៨ (ម្ភៃប្រាំបី) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០ ០០០ ០០០ (ហុកសិបលាន) រៀល ព្រមទាំងប្រកាសទោសបន្ថែម លើជនជាប់ចោទ CHANG WEN CHUNG ហៅ ខៀវ ដោយហាមឃាត់ ចំពោះការចូល និងការស្នាក់នៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាជាស្ថាពរ បន្ទាប់ពីបាន បានអនុវត្តទោសចប់ក្នុងពន្ធនាគារ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ កថា៖ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៥៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅ វិថីព្រះអង្គឌួង កែងផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

២. ឱ្យរួចខ្លួនលើឈ្មោះ ស៊ុំ សុធា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ រាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តទៅ វិថីព្រះអង្គឌួង កែងផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាស ឱ្យឈ្មោះ ស៊ុំ សុធា បានរួចខ្លួនពីការចោទប្រកាន់នេះ ដោយពុំមានភស្តុតាងបញ្ជាក់ថាឈ្មោះនេះ បានដឹងក្នុងការដឹកជញ្ជូនគ្រឿងញៀននោះទេ។ ផ្ទុយទៅវិញ ឈ្មោះ ស៊ុំ សុធា គ្រាន់ជាបុគ្គលិកអនាម័យផ្ទះសំណាក់មឹងតុង តែប៉ុណ្ណោះ ហើយត្រូវបានឧក្រិដ្ឋជនគ្រឿងញៀនប្រើឈ្មោះ ស៊ុំ សុធា ជាអ្នកដឹកជញ្ជូនគ្រឿងញៀនយកទៅផ្ញើតាមប្រៃសណីយ៍ ដោយគ្រាន់តែទទួលបានប្រាក់ឈ្នួលប៉ុណ្ណោះ។ អាស្រ័យហេតុនេះ! សូមសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់កុំឱ្យ ឧក្រិដ្ឋជនគ្រឿងញៀនប្រើជាមធ្យោបាយទុច្ចរិត ក្នុងការជួញដូរគ្រឿងញៀន របស់ពួកគេ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖