ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់យានយន្តល្មើស ចំនួន៩០គ្រឿង​ ក្នុង​យុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល​ នារាត្រី​ថ្ងៃទី​២៩​ កុម្ភៈ​!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ចម្រុះ​តាម​បណ្ដា​ខណ្ឌ​ ក្នុង​រាជធានី​ភ្នំពេញ​ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ជាក់ស្ដែង​ឃាត់យានយន្តល្មើស ចំនួន៩០គ្រឿង​ នារាត្រី​ថ្ងៃទី​២៩​ កុម្ភៈ​! 

ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៩០គ្រឿង (រថយន្ត ចំនួន៣៥គ្រឿង, ម៉ូតូ ចំនួន៥៥គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៦៥គ្រឿង

+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៥គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១២នាក់ 

-អ្នកបើកបររថយន្ត ចំនួន១៣នាក់ 

+កម្រិត ០.៤០ mg/L ឡើង ចំនួន៤០គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន២១នាក់

-អ្នកបើកបររថយន្ត ចំនួន១៩នាក់ 

២.បទល្មើសផ្សេងៗ ចំនួន២៥គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន២០នាក់ 

-ម៉ូតូកែច្នៃបំពងស៊ីម៉ុាង ចំនួន០១នាក់ 

-ម៉ូតូបើកបរបញ្រ្ចាសទិស ចំនួន០១នាក់ 

-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០១គ្រឿង

-រថយន្តកែច្នៃបំពងស៊ីម៉ុាង ចំនួន០១នាក់

-អ្នកបើករបរថយន្តមានសារធាតុញៀន ចំនួន០១នាក់៕

ដោយ៖ តារា


ចែករំលែក៖