ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា(ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- កម្ពុជាជាប់ឈ្មោះជាប្រទេសផលិតស្រូវនិងអង្ករលេខ១០និងប្រទេសនាំចេញអង្ករលេខ៧ លើពិភពលោក = កាលពីរបបខ្មែរក្រហមបង្ករបង្កើនផលទាំងយប់ទាំងថ្ងៃរកបាយសុីមិនបាន កុំថាដល់នាំចេញទៅបរទេស?

២- កម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាសុី = នេះក៏ជាសមទ្ធិផលកើតចេញពីរាជរដ្ឋាភិបាលកម្ពុជាដែរ?

៣-  ដោយសារទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដើរនយោបាយខុសធ្វើឲ្យបក្សប្រឆាំងបាក់បែកនិងថមថយកម្លាំងនយោបាយ = ធ្វើឲ្យអង្គបោះឆ្នោតដែលជាបង្គោលបាត់ជំនឿ មិនធ្វើតាមសំណូមពរទណ្ឌិតរូបនេះ។

៤- អង្គបោះឆ្នោតជាង៥៥០នាក់បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា = ឆ្លុះបញ្ចាំងថាជនបង្គោលបក្សប្រឆាំងបាត់ជំនឿពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់?

៥- បើគ្រាន់តែរកប្រាក់២លានមកបង់៥ជូនតុលាការមិនបានទេ = រ៉ុង ឈុន មិនបាច់ធ្វើនយោបាយទេ?

៦- ត្រឹមបង្គាប់ឲ្យ រ៉ុង ឈុន បង់ប្រាក់២លានរៀល = មិនមែនជាការធ្វើបាបនិងធ្វើទុក្ខបុកម្នេញលើ រ៉ុង ឈុនទេ?

៧- អ្នកវិភាគថាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ធ្វើនយោបាយខាតរហូត = ឲ្យបក្សប្រឆាំងបង្កើតគណបក្សថ្មីបំបែកសម្លេងឆ្នោតធ្វើឲ្យបក្សប្រឆាំងបាត់បង់អាសនៈព្រឹទ្ធសភាអស់២/៣ ។

៨- ការបាត់បង់អាសនៈព្រឹទ្ធសភា២/៣ = ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ថាជាជ័យជំនះរបស់ខ្លួន?

៩- ជ័យជំនះដោយបាត់បង់អាសនៈក្នុងព្រឹទ្ធសភា = គឺជាជ័យជំនះនៅក្នុងអារម្មណ៍របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់?

១០- នយោបាយខាតនិងបរាជ័យរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = ឆ្លុះបញ្ចាំងពីអសមត្ថភាពនយោបាយដែលអួតថាខ្លួនជាបញ្ញាវ័ន្តស្រុកបារាំង តែជាក់ស្តែងធ្វើនយោបាយជាង៣០ឆ្នាំចាញ់អតីតៈក្មេងវត្តយ៉ាងច្បាស់? ៕

ដោយ ៖ សិលា


ចែករំលែក៖