ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ សុដានី៖ ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨ មីនា គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សរ សុដានី អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀងបានថ្លែងថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨ មីនា  គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល ។

ការថ្លែងបែបនេះ ធ្វើឡើងនារសៀល ថ្ងៃទី៥ខែមីនាឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» នៅសង្កាត់ស្វាយតឿក្រុងស្វាយរៀង ដោយមានការចូលរួមពីសំណាក់ សមាជិកសមាគមន៍នារី សង្កាត់ស្វាយតឿក្រុងស្វាយរៀង ចូលរួមជាច្រើននាក់ផងដែរ។

លោក សរ សុដានី អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង បានផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកស្រី ភឿងសកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងក៏ដូចជា លោកជុកមុន្នី ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង ជូនដល់សមាជិកសមាគមន៍នារី សង្កាត់ស្វាយតឿ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនាថ្ងៃនេះផងដែរ។

លោកសរ សុដានី បានបន្តថា ស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រី និងក្មេងស្រី។

លោក បានបន្ថែមថា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា យើងសង្កេតឃើញថា មនុស្សគ្រប់វ័យកំពុងប្រឈម និងរងផលប៉ះពាល់ក្នុងបរិបទនៃសម័យឌីជីថល។

ដូចនេះហើយ លោក ក៏បានសំណូមពរដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណែត ត្រូវផ្តោត​ការ​យកចិត្តទុក្ខដាក់ខ្ពស់ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះ ត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ព្រោះថា បចេ្ចកវិទ្យាក៏បានជួយសម្រួលដល់ការបម្រើការងារប្រប្រចាំថ្ងៃ ប៉ុន្តែបច្ចេកវិទ្យាក៏អាចធ្វើឱ្យអ្នកប្រើប្រាស់មានបញ្ហានោះដែរ ប្រសិនបើយើងប្រើប្រាស់ដោយខ្វះការពិចារណា និងមានសេចក្តីលោភ ដូច្នេះកុំឱ្យក្លាយជាអន្ទាក់នៃការឆបោកតាមប្រព័ន្ធអនឡាញ ៕

ដោយ៖ សុថាន


ចែករំលែក៖