ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នារាត្រីថ្ងៃទី០៤ មីនា! កម្លាំងសមត្ថកិច្ចចម្រុះ តាមបណ្ដាខណ្ឌ ក្នុងរាជធានី បានឃាត់យានយន្តល្មើស ចំនួន៨៣គ្រឿង និងអប់រំអ្នកបេីកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន២៦នាក់ ។
ក្នុងប្រតិបត្តិការនោះ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៨៣គ្រឿង (រថយន្ត ចំនួន២៦គ្រឿង, ម៉ូតូ ចំនួន៥៧គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៤២គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន០៩គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៤នាក់
-អ្នកបើកបររថយន្ត ចំនួន០៥នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៥នាក់
-អ្នកបើកបររថយន្ត ចំនួន១៨នាក់
២.បទល្មើសផ្សេងៗ ចំនួន៤១គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៧នាក់
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៣ គ្រឿង
-ម៉ូតូផ្លាកលេខក្លែងក្លាយ ចំនួន០១ គ្រឿង
៣.វិធានការអប់រំ ចំនួន៥០នាក់
+ អប់រំអ្នកបេីកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន២៦នាក់
– អ្នកបេីកបររថយន្ត ចំនួន១១នាក់
– អ្នកបេីកបរម៉ូតូ ចំនួន១៥នាក់
+ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន២៤នាក់៕
ដោយ៖ តារា