ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ 

១- ទៅណាមកណាសម្តេចធិបតីតែងលើកសរសើសម្តេចតេជោ ហ៊ុន សែន = ដោយសារសម្តេចធិបតីជាវីរជនមានវិចារណញ្ញាណនិងជាកូនកតញ្ញូ?

២- ទោះបីថាខ្លួនជាអ្នកសង្កេតការណ៍បាតុកម្មនៅអូស្ត្រាលី = តែបើលោក សេង សារី និយាយមិនពិត គឺលោក សេង សារី នៅតែនៅក្នុងក្រុមអនាធិបតេយ្យឆ្កួតនឹងប្រជាធិបតេយ្យសេរី?

៣- តាម ម៉ែន ណាត និយាយអ្នកដែលរត់ចោលស្រុកជាអ្នកមានប្រជាប្រីយ៍ = ឯអ្នកដែលមានការគាំទ្រពីប្រជាជនដ៏ច្រើនលើសលុបជាជនពាលទៅវិញ? ធាតុពិត ម៉ែន ណាត ជាជនពាលសោះ។

៤- កិច្ចការការពារបានសន្តិភាពគឺដោយសារកម្លាំងសរុបរបស់ប្រទេសជាតិ = មេដឹកនាំមានគោលនយោបាយគោលជំហរជាបង្គោលដឹកនាំ ចំណែកកម្លាំងប្រជាជនទូទាំងប្រទេសជាអ្នកចូករួមការពារថែរក្សានិងពង្រឹងសន្តិភាព។

៥- ធីមវិទ្យុអាស៊ីសេរីម៉ាត់ណាក៏ជាការញុះញង់បង្ករការរើសអើងក្នុងសង្គម = នេះគឺពិតជាធីមទំនើងបែបអនាធិបតេយ្យចង់បំផ្លាញជាតិ។

៦- ការបោះតង់នៅកន្លែងមួយចំនួនគឺដើម្បីបេសកកម្មរុករកអដ្ឋិធាតុទាហ៊ានវៀតណាម =  មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា មិនមានបញ្ហាអីទេ។

៧- បើចង់ដាក់គម្នាបលើថៅកែរោងចក្រត្រូវសុំអន្តរាគមន៍ពីក្រសួងការងារ = មិនគួរធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈសង្គមទេ។

៨- ពួកប្រឆាំងទាំងក្នុងស្រុកនិងក្រៅស្រុកមិនចង់ឲ្យប្រទេសជាតិមានសន្តិភាពស្ថិរភាពទេ = ពួកធ្វើគ្រប់យ៉ាងដើម្បីតែចង់ឲ្យប្រទេសមានចលាចល មានអំពើអនាធិបតេយ្យក្នុងសង្គមដើម្បីជាឡេះវាយប្រហារមកលើរាជរដ្ឋាភិបាល។

៩- ចរិតពិសពុលរបស់ពួកប្រឆាំងគឺបំផ្លាញខ្មែរ = តាមរបៀបបម្រើល្បិចកលបរទេស?

១០- ការដែលថាខ្មែរត្រូវអំពើគេ = តែនរណាធ្វើឲ្យត្រូវអំពើគេ មកពីយើងឈ្លក់នឹងឧបាយកលរបស់គេ ៕

ដោយ ៖ សិលា


ចែករំលែក៖