ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីស៊ីថាមស៍សហការជាមួយGuangxi Daily ធ្វើបទសម្ភាសន៍​ តំណាងនិងសមាជិកដែលចូលរួមក្នុងមហាសន្និបាតសភាទាំងពីររបស់ចិន

ចែករំលែក៖

ភ្នំពេញ៖​ សម័យប្រជុំមហាសន្និបាតសភាទាំងពីររបស់ចិនក្នុងឆ្នាំ២០២៤​ គឺជាសម័យប្រជុំពេញអង្គប្រចាំឆ្នាំរបស់សភាប្រជាជននៃរដ្ឋាភិបាលចិន និងសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ។

“ការបង្កើតទីតាំងងាយស្រួលសម្រាប់ប្រតិបត្តិការទីផ្សារចរាចរទៅវិញទៅមករវាងក្នុងប្រទេសនិងអន្តរជាតិ” របស់ខេត្តGuangxi បានក្លាយជាប្រធានបទដែលជាការយកចិត្តទុកដាក់ និងការពិភាក្សាយ៉ាងក្តៅគគុករបស់គណៈប្រតិភូ។ 

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ  សារព័ត៌មានស៊ីស៊ីថាមស៍(The Cambodia China Times)និងសារព័ត៍មាន Guangxi Daily បានរួមសហការគ្នាធ្វើបទសម្ភាស៍ដើម្បីផ្សព្វផ្សាយព័ត៍មានទាក់ទងនឹងប្រធានបទផ្សេងៗដែលមានការចាប់អារម្មណ៍ តាមរយៈ វីដេអូ និងវិធីសាស្រ្តផ្សេងទៀត ហើយបានសម្ភាសតំណាង និងសមាជិកដែលចូលរួមក្នុងមហាសន្និបាតសភាទាំងពីររបស់ចិន។

នៅក្នុងបទសម្ភាសន៍ផ្ទាល់តាមប្រពន្ធ័អ៊ីនធឺណិត របស់លោកស្រី ឈ យូរលី អគ្គនិពន្ធនាយករងនៃសារព័ត៌មានស៊ីស៊ីថាមស៍ បានចោទសំណួរពីទីក្រុងភ្នំពេញ ទៅកាន់សួរថាលោកស្រី Wei Zhao hui សមាជិកប្រឹក្សានយោបាយប្រជាជនចិន និងជានាយកការិយាល័យកិច្ចការពិព័រណ៍អន្តរជាតិខេត្តGuangxi ដែលកំពុងចូលរួមសម័យប្រជុំមហាសន្និបាតប្រឹក្សានយោបាយប្រជាជនចិន នៅទីក្រុងប៉េកាំង។

តបនឺងសំណួរ ដែលសួរថា គំនិតផ្តួចផ្តើមរបស់ខេត្ត Guangxi ក្នុងការបង្កើតទីតាំងងាយស្រួលសម្រាប់ប្រតិបត្តិការទីផ្សារចរាចរទំនិញរវាងក្នុងប្រទេសចិននិងអន្តរជាតិ នឹងនាំមកនូវភាពងាយស្រួលនិងផលប្រយោជន៌អ្វីខ្លះដល់បណ្តាប្រទេសអាស៊ាន?  លោកស្រី Wei Zhao hui បានបញ្ជាក់ថា ការបង្កើតទីតាំងងាយស្រួលសម្រាប់ប្រតិបត្តិការទីផ្សារចរាចរទំនិញ រវាងក្នុងប្រទេសចិននិងអន្តរជាតិ របស់ខេត្ត Guangxi គឺធ្វើឡើងស្របពេលជាមួយនឹងការតំឡើងកម្រិតកាន់តែខ្ពស់នៃពិព័រណ៍ចិន-អាស៊ាន។ នាយកដ្ឋានពាក់ព័ន្ធក្នុងខេត្ត Guangxi នឹងជម្រុញអោយមានការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកាន់តែខ្ពស់រវាងប្រទេសចិន និងអាស៊ាន  ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែច្រើនបន្ថែមទៀត និងកិច្ចសហប្រតិបត្តិការបើកចំហកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបាននូវគោលដៅ “ប្រាំថ្មី” ដូចជាសមិទ្ធិផលថ្មីក្នុងទំនាក់ទំនងប្រជាជនចិន និងអាស៊ានបន្ថែមទៀត៕

ដោយ​៖ តារា​


ចែករំលែក៖