ព័ត៌មានទាន់ហេតុការណ៍៖

កម្មករកម្មការិនីជាង៤០០នាក់តំណាងកម្មកររាប់ពាន់នាក់ផ្ទុះការតវ៉ាបិទផ្លូវ២១៧សាជាថ្មី​ ខណៈថៅកែរោងចក្ររត់ចោលពុំមានលទ្ធភាពបើកប្រាក់ខែជូនពួកគាត់​

ចែករំលែក៖

ភ្នំពេញ​ ៖​ ផ្ទុះការតវ៉ាបិទផ្លូវលេខ២១៧សាជាថ្មីរបស់កម្មករកម្មការិនីជាង៤០០នាក់​តំណាងឱ្យកម្មកររាប់ពាន់នាក់​ នាវេលាម៉ោង៧:៤០នាទីព្រឹក​ ថ្ងៃអង្គារ ទី១២​ ខែមីនា ឆ្នាំ២០២៤ នៅមុខរោងចក្រ Y& W (កាត់ដេរសម្លៀកបំពាក់) ស្ថិតនៅភូមិព្រែកជ្រៃ ផ្លូវលេខ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ​។

​    តាមប្រភពព័ត៌មានពីទីតាំងផ្ទុះការតវ៉ាខាងលេី​ គឺមានកម្មករ-កម្មការិនីជាង៤០០នាក់/ ៣៧២១នាក់ ស្រី២៤៧នាក់ បានចេញពីរោងចក្រមកបន្តធ្វើសកម្មភាពបិទផ្លូវលេខ២១៧ មុខផ្សារព្រែកជ្រៃ ដើម្បីទាមទារលក្ខខណ្ឌចំនួន ០៥ចំណុច ដូចខាងក្រោម ៖

១-ស្នើសុំឱ្យខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយ​ ។ 

២-ស្នើសុំឱ្យខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ​ ។ 

៣-ស្នើសុំឱ្យរោងចក្របើកប្រាក់បំណាច់អតីតភាពដែលនៅសល់​ ។ 

៤-ស្នើសុំឱ្យរោងចក្របើកប្រាក់ជូនដំណឹងមុន​ ។ 

៥-ស្នើសុំឱ្យរោងចក្របើកលុយសងជំងឺចិត្ត​ ដែលការទាមទារនេះដឹកនាំដោយសហព័ន្ធសហជីពសេរី ដើម្បីកម្មករខ្មែរឈ្មោះ ជួន ប៊ុនថុល ប្រធានសហជីព។ 

​     ចំពោះមូលហេតុនៃការបិទផ្លូវតវ៉ានេះគឺមកពីថៅកែរោងចក្ររត់ចោលរោងចក្រពុំមានលទ្ធភាពបើកប្រាក់ខែជូនពួកគាត់។​

បច្ចុប្បន្ន​នេះ​ ដោយមានការសម្របសម្រួលពីក្រសួងការងារស្នើសុំទៅតុលាការអោយចេញដីការក្សាការពារសម្ភារក្នុងរោងចក្រដើម្បីលក់ឡាយឡុងយកមកដោះស្រាយប្រាក់ឈ្នួលជូនកម្មករកម្មការិនី។

ប៉ុន្តែខាងតំណាងដែលទៅចូលរួមដោះស្រាយហើយមកវិញមិនបានផ្សព្វផ្សាយជូនពួកគាត់ទេ​ ទេីបផ្ទុះការតវ៉ាសាជាថ្មីបែបនេះ​៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖