ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- កុំចង់បានពេលឥឡូវដូចពេលមុនឲ្យសោះ = ឥឡូវកម្លាំងពេញព្រៀបកុំចង់លរលេងឲ្យសោះ?
២- បច្ចុប្បន្ននេះមិនអាចយកសភាពការណ៍ឆ្នាំ២០១៣មកលេងល្បែងនយោបាយបានទៀតទេ = ខ្នោះនៅរង់ចាំជានិច្ចព្រោះជានីតិរដ្ឋស្មោះ?
៣- បណ្តាប្រាសាទបុរាណខ្មែរគួរតែអនុញ្ញាតឲ្យពលរដ្ឋទូទៅថតរូបជាឯកជនបាន = លើកលែងតែការថតធ្វើអាជីវកម្មផ្សេងៗ?
៤- ការថតនិងការផ្សព្វផ្សាយពីប្រាសាទបុរាណខ្មែរជារួមចំណែកធ្វើឲ្យសកលលោកបានស្គាល់កម្ពុជា = ជាការជួយទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកម្ពុជា។
៥- ប៉ែន សុវណ្ណ មិនមែនជាអ្នកស្នេហាជាតិទេ = តែ ប៉ែន សុវណ្ណ ជាអ្នកមានសតិអារម្មណ៍ចង្អៀតចង្អល់ជាតិនិយមជាមួយប្រទេសជិតខាងដែលជាមូលហេតុនាំដល់កើតសង្គ្រាម?
៦- សមាជិកគណបក្សប្រជាជនកម្ពុជាមានល្អមានអាក្រក់ = តែអ្នកល្អភាគច្រើន ឯអ្នកអាក្រក់មានតិចតួច។
៧- អ្នកដែលធ្វើអំពើអាក្រក់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ = គណបក្សប្រជាជនកម្ពុជាមិនកាន់ជើងមនុស្សអាក្រក់ទេ។
៨- គណបក្សប្រជាជនកម្ពុជា មានគោលការណ៍និងកម្មវិធីនយោបាយត្រឹមត្រូវ = សមាជិកគណបក្សដែលប្រព្រឹត្តអំពើអាក្រក់គឺជារឿងកំហុសបុគ្គល។
៩- ការទៅចូលរួមជួបប្រមុខរាជរដ្ឋាភិបាលកម្ពុជាដោយចាញ់បោកថាអញ្ជើញទៅជប់លៀងដោយមិនបង់ប្រាក់ = តើបងប្អូនខ្មែរនៅអូស្ត្រាលីអត់ឃ្លានណាស់ទៅឬបានជាគេហៅទៅជប់លៀងទៅភ្លាមដោយគ្មានការពិចារណា?
១០- បើដឹងថាចាញ់បោក ត្រឡប់មកវិញទៅ = ទៅប្រជុំធ្វើអីបើមិនចង់ហើយ? ៕
ដោយ ៖ សិលា