ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៦១នាក់ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសថ្ងៃទី ១៤ មីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៦១នាក់ (ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ៣នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២១នាក់(ស្រី ០នាក់),ចាត់ចែង សម្រួល ១ករណី ឃាត់ ៦នាក់(ស្រី ៣នាក់)​ និងប្រើប្រាស់ ១០ករណី ឃាត់ ៣១នាក់(ស្រី ៣នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែមីនា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៣៣,៤៩ក្រាម,​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ១,១០ក្រាម;​ អុិចស្តាសុី(mdma) ស្មេីនិង​ ១៥៣,២៩ក្រាម,​ កូកាអុីន(Cocaine) ស្មេីនិង​ ១១,៩៩ក្រាម,​ និងកញ្ឆា ស្មេីនិង​ ៤៨,៥៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖

កម្លាំង​នគរបាល​ជាតិ​ ០៩អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកMDMA ១៥៣,២៩ក្រាម និងCocaine ១១,៩៩ក្រាម និងកញ្ឆា ៤៨,៥៤ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

*៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាត់ចែង ១ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ ចាប់យកIce ២០,១២ក្រាម និងWy ១,១០ក្រាម។

*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៨៨ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៧៥ក្រាម។

*៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៤៨ក្រាម។

*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ រក្សាទុក ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៨នាក់ ចាប់យកIce ១១៩,០៣ក្រាម។

*៨ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ស្រី ៣នាក់ ចាប់យកIce ០,២៣ក្រាម។

*៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ស្រី ៣នាក់៕

ដោយ៖ តារា​


ចែករំលែក៖