ក្រុមលេងនៅ Championship Coventry City នឹងជួបក្រុមបិសាចក្រហមManchester United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ខណៈដែលក្រុមម្ចាស់ជើងឯក Manchester City នឹងប៉ះ Chelsea។ Coventry City បានផ្តួលក្រុម Wolves ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ពួកគេ ដោយសារអ្នកឈ្នះនៅនាទីទី១០០របស់ Haji Wright។
ចំណែកក្រុមបិសាចក្រហម Manchester United បានប្រែក្លាយអ្វីៗទាំងអស់ក្នុងម៉ោងបន្ថែមដើម្បីផ្តួលគូប្រជែង Liverpool នៅ Old Trafford កាលពីរាត្រីថ្ងៃអាទិត្យ។ស្របពេលជាមួយគ្នានេះ Manchester City បានយកឈ្នះ Newcastle ក្នុងវគ្គ៨ក្រុមចុងក្រោយ ហើយ Chelsea បានយកឈ្នះលើក្រុមកំពូលតារាង Championship Leicester កាលពីថ្ងៃអាទិត្យផងដែរ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងអស់នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នៅចុងសប្តាហ៍នៃថ្ងៃទី២០–២១ ខែមេសាខាងមុខនេះ។
Coventry មិនបានលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ចាប់តាំងពីពួកគេបានឈ្នះការប្រកួតត្រឡប់មកវិញក្នុងឆ្នាំ១៩៨៧ ដែលជាពានរង្វាន់ដ៏សំខាន់តែមួយគត់របស់ក្លិប។ ពួកគេត្រូវបានគ្រប់គ្រងដោយអតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Mark Robins ដែលបានជួយក្រុមបិសាចក្រហមឈ្នះពានរង្វាន់ FA Cup កាលពីអំឡុងឆ្នាំ១៩៩០។ ម្ចាស់ជើងឯក១២ដង Manchester United បានលើកពានរង្វាន់ចុងក្រោយក្នុងឆ្នាំ២០១៦ ហើយបានជាប់ចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតកាលពីរដូវកាលមុន។
ម្ចាស់ការពារតំណែងជើងឯក Manchester City កំពុងសម្លឹងរកការឈានទៅវគ្គផ្តាច់ព្រ័ត្រ FA Cup លើកទី១៣របស់ពួកគេ ហើយកំពុងដេញការឈ្នះពានរង្វាន់៣ជាលើកទី២ក្នុងមួយរដូវកាលដែលមិនធ្លាប់មានពីមុនមក។ រីឯ Chelsea បានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ចំនួន៧លើកចុងក្រោយ ដែលការឈ្នះការប្រកួតចុងក្រោយក្នុងឆ្នាំ២០១៨ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)