ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀនត្រូវកម្លាំងនគរ​បាលស្រុកបាណន់បង្រ្កាបបានចំនួន ០៧នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦វេលាម៉ោង​១៤និង៥០នាទី នៅចំណុចភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្ត​បាត់ដំបងស្របតាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងនិងដោយបានការសម្រ​បសម្រួ​លលើនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសា​លាដំបូងខេត្តបាត់ដំបងនោះ លោ​ក​វរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំ​ងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរ​បាលស្រុក ធ្វើការបង្ក្រាបករណីរក្សា​ទុកដោយខុសច្បាប់សារធាតុញៀន១ករណី ក្នុងបទល្មើស ជាក់​ស្តែង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៧ នាក់មានដូចខាងក្រោម៖

១-ឈ្មោះ នាង អិល ភេទប្រុស អាយុ​៣៥ឆ្នាំ មានទី លំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់,២-ឈ្មោះ ពាក សាវី ភេទប្រុស អាយុ​២៩ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់,៣-ឈ្មោះ រឿន ណៃ ភេទ ប្រុស អា​យុ​១៨ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់,៤-ឈ្មោះ ឆុន វណ្ណឈី ភេទប្រុស អា​យុ ២២ឆ្នាំ មានទីលំនៅភូមិតាព្រហ្ម ឃុំមានជ័យ ស្រុកឈូក (បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ភូមិនាងលេម ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង),៥- ឈ្មោះ លេខ ឡុង ភេទប្រុស មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់,៦-ឈ្មោះ ថន ធឿន ភេទប្រុស អាយុ​៣១ឆ្នាំ មានទីលំនៅភូមិនាងលេម ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល និង ៧-ឈ្មោះ គុណ តុលា ហៅ កុង ភេទ ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៦ថង់

-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន

-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

-ទូរស័ព្ទដៃចំនួន០៦គ្រឿង (ចាស់) ។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាង​លើនគរបាលស្រុកបាណន់បានកសា​ងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីអនុវត្តតាមនីតិវិធី៕​


ចែករំលែក៖