ព័ត៌មានទាន់ហេតុការណ៍៖

រសៀលនេះ ! ព្រះហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នឹងស្តេចយាងនិវត្តន៍ មកគង់ប្រថាប់នៅព្រះរាជាណាចក្រកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះករុណាព្រះហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យនឹងស្តេចយាងនិវត្តន៍ មកគង់ប្រថាប់នៅព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេ បានគង់សម្រាកព្យាបាលព្រះរាជសុខភាពអស់មួយរយៈពេល នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សូមជម្រាបជូនថា ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញ ដឹកនាំប្រតិភូរាជរដ្ឋាភិបាល ចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី​​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅសាធារណរដ្ឋប្រជាមានិតចិន ៕ 

ដោយ ៖ សិលា


ចែករំលែក៖