ខេត្តឧត្តរមានជ័យ៖ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ បានបន្តចាត់តាំងកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត បង្គោលសីម៉ាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ។
ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។
សូមបញ្ជាក់ថា ៖ អង្គភាព កងពលតូចថ្មើរជើងលេខ៤២ ក៏ដូចជាកងកម្លាំងគ្រប់អង្គភាព បានយកចិត្តទុកដាក់ ការពារជាតិ មាតុភូមិ សន្តិសុខ ជូនប្រជាពលរដ្ឋ ប្រកបដោយការលះបង់ កម្លាំង កាយចិត្តខ្ពស់៕
ដោយ ៖ សិលា