ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ បន្តប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២៥៣គ្រាប់ រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។ 

ប្រភពដដែលបន្តថា​ ក្រោយទទួលដំណឹង កាលពីថ្ងៃទី០៣ ខែឧសភាម្សិលមិញនេះ​ សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញគ្រាប់ចំនួន ២៥៣គ្រាប់ ៖

-គ្រាប់បែកដៃ ចំនួន០៤ គ្រាប់ (ចិន)

-គ្រាប់AK ៤៧ ចំនួន ២២០គ្រាប់

-គ្រាប់ ៦០មីលីម៉ែត្រ ចំនួន ០១គ្រាប់

-គ្រាប់ ៨០មីលីម៉ែត្រ ចំនួន ០១គ្រាប់

-គ្រាប់ ១០០មីលីម៉ែត្រ ចំនួន ០១គ្រាប់

-គ្រាប់១២០ មីលីម៉ែត្រ ចំនួន២៦គ្រាប់ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកភ្នំព្រឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

ដោយ​៖ តារា​


ចែករំលែក៖