ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ មានករណីឆេះរថយន្ដ០១គ្រឿង ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ៖ ម្ចាស់រថយន្តឈ្មោះ ចៅ រាម ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅរស់នៅភូមិ ស្ទឹងច្រាល ឃុំ អូរបាក់រទេះ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ។
ប្រភពដដែលបន្តថា ៖ មូលហេតុដែលបណ្ដាលឱ្យឆេះរថយន្ត ដោយសារការ ឆ្លងចរន្ដអគ្គិសនី ។ សមត្ថកិច្ចបានបញ្ជាក់ថា ការខូចខាតរថយន្ដផ្នែកខាងមុខ អស់ប្រមាណជា (៣០%)។
ករណីអគ្គិភ័យនេះ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរុង បានយករថយន្ដពន្លត់អគ្គិភ័យរបស់អធិកាដ្ឋាន ចំនួន០១ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង និងបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០៤ធុង បានរលត់ទាំងស្រុង ៕
ដោយ ៖ សិលា