ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid គ្រងតំណែងជើងឯក La Liga ជាលើកទី៣៦

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានគ្រងតំណែងជើងឯក La Liga ជាលើកទី៣៦ បន្ទាប់ពីក្រុម Barcelona បានរងបរាជ័យក្នុងលទ្ធផល ៤-២ ក្រោមស្នាដៃក្រុម Girona កាលពីរាត្រីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។

ក្រុមរបស់លោក Carlo Ancelotti បានធូរស្រាលក្នុងជ័យជម្នះ លើក្រុម Cadiz កាលពីរាត្រីថ្ងៃសៅរ៍ ដែលមានន័យថា ក្លិប Barcelonaត្រូវតែឈ្នះនៅលើទឹកដី Estadi Montilivi ប្រសិនបើចង់ប្រជែងពាននៅរដូវកាលនេះ ប៉ុន្តែអ្វីៗបានសម្រេចទៅហើយ ដោយ Real Madrid បានឈ្នះជើងឯក ទោះបីនៅសល់ប៉ុន្មានប្រកួតទៀតចប់រដូវកាលក៏ដោយ ដោយសារពិន្ទុរបស់ក្រុមនេះបានដាច់ក្រុមលេខ២ទៅហើយ។

Barcelona បាននាំមុខ នៅតង់ទី ប៉ុន្តែគ្រាប់ក្នុងតង់ទីពីររបស់ក្រុម Girona បានធ្វើឱ្យ Real មានការនាំមុខពិន្ទុនៅកំពូលតារាងជាមួយនឹងការប្រកួតចំនួននៃរដូវកាលដែលនៅសល់។

ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham គឺជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់ Real ដោយរកបាន១៨គ្រាប់ក្នុង២៦ប្រកួតនៅ La Liga ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្លិប

Bellingham បានបង្ហោះនៅលើ X ដោយសារសរសេរថា CAMPEONES!!! HALA MADRID Y NADA MAS!!!” ដែលបកប្រែថា “ជើងឯក!! Go Madrid និងគ្មានអ្វីទៀតទេ!!”។ កីឡាករវ័យ២០ឆ្នាំរូបនេះបានចូលរួមជាមួយ Laurie Cunningham (1979–1980), Steve McManaman (2000–2001 និង 2002–2003), David Beckham (2006-2007) និង Kieran Trippier (2020-2021) ជាកីឡាករអង់គ្លេសដែលជួយក្រុមឈ្នះ La Liga

ក្រុម Real Madrid បានចាញ់ការប្រកួតលីកតែមួយប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ហើយអាចបញ្ចប់យុទ្ធនាការជាមួយនឹង៩៩ពិន្ទុ ដែលនឹងក្លាយជាចំនួនសរុបខ្ពស់បំផុតទីពីររបស់ពួកគេដែលមិនធ្លាប់មាន។ នេះគឺជាពាន La Liga ទីរបស់លោក Ancelotti ក្នុងតំណែងជាគ្រូបង្វឹករបស់ Real ដែលធ្លាប់ឈ្នះវាកាលពីឆ្នាំ២០២១២០២២។ ឥឡូវនេះ Real បានឈ្នះជើងឯកចំនួនច្រើនជាងរហូតដល់២៧ដែលកាន់កាប់ដោយ Barcelona

ក្រុមដែលឈ្នះពាន Champions League ១៤សម័យត្រូវជួបជាមួយ Bayern Munich នៅ Bernabeu នៅថ្ងៃពុធក្នុងជើងទីនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ បន្ទាប់ពីបានស្មើ នៅ Allianz Arena កាលពីប្រកួតជើងទី១ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖