ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមបើកឆ្លងផ្លូវត្រូវម៉ូតូគុបជ្រុលទៅបុករងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ទៀតជិះម៉ូតូគុបជ្រុងជ្រុលទៅបុកបណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ចេញជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ រឿន សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ រងរបួស បាក់ជេីងនិងបែកប្រអប់ជេីងឆ្វេង រស់នៅ ភូមិព្រែកតាអុង២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ 

ជនរងគ្រោះទី២-ឈ្មោះ ជា សៀវថុង ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសហូរឈាមតាមច្រមុះ  រស់នៅភូមិដំណាក់ត្រាច ឃុំកណ្ដាល ស្រុកកំពត ខេត្តកំពត។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ​ ពាក់ស្លាកលេខកោះកុង1A-4719​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ក្នុងទិសដៅពីជេីងទៅត្បូងឆ្លងផ្លូវជាតិលេខ៤​ ខណៈមកដល់ពាក់កណ្តាលផ្លូ​វស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូគុបជ្រុងពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ1S-1220 ជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ទាំងសងខាង។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣រង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖