ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាច្រើននាក់បានស្លាប់និងរងរបួសក្នុងការវាយប្រហារដោយកាំបិតក្នុងប្រទេសចិន

ចែករំលែក៖

កាលពីថ្ងៃទី 7 ខែឧសភា យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានឱ្យដឹងថា មានមនុស្សស្លាប់និងរបួសជាង 10 នាក់នៅក្នុងការវាយប្រហារមួយនៅក្នុងខេត្ត Yunnan ។ ចំណែកទូរទស្សន៍ខេត្ត Guizhou បានដកស្រង់សម្តីអាជ្ញាធរដែលនិយាយថា មនុស្សពីរនាក់បានស្លាប់ និង 23 នាក់បានរងរបួស។
យោងតាមព័ត៌មានពីទូរទស្សន៍ Guizhou ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ ការវាយប្រហារនេះបានកើតឡើងនៅមន្ទីរពេទ្យប្រជាជននៃស្រុក Zhenxiong ភាគនិរតីនៃខេត្តយូណាន ហើយអាជ្ញាធរកំពុងស៊ើបអង្កេត។
សាក្សីម្នាក់បាននិយាយថា គាត់បានគេចផុតពីការវាយប្រហារយ៉ាងប្រផិតប្រផើយ ហើយគ្រូពេទ្យជាច្រើននាក់បានរងរបួស។
វីដេអូពីសាក្សីបានបង្ហាញថា នៅកន្លែងកើតហេតុ មានមនុស្សបានរងរបួស ហើយដួលទៅនឹងដី នៅក្បែរមនុស្សចាស់ម្នាក់ដែលព្យាយាមជួយអ្នកដទៃ នេះបើតាមការបង្ហោះលើបណ្តាញសង្គម Red Star។
ការវាយប្រហារដោយកាំបិតដែលមានផលវិបាកធ្ងន់ធ្ងរបានកើតឡើងនៅក្នុងប្រទេសចិនជាញឹកញាប់នៅសាលាមត្តេយ្យ។ កាលពីខែកក្កដាកន្លងទៅ

បុរសម្នាក់បានប្រើកាំបិតវាយប្រហារសម្លាប់មនុស្ស៦នាក់ និងជាច្រើននាក់ទៀតរងរបួស នៅសាលាមត្តេយ្យមួយក្នុងខេត្ត Guangdong ភាគអាគ្នេយ៍ប្រទេសចិន៕

ដោយ៖ ធីរីណា(រូប​ថត​៖ Red Star News)


ចែករំលែក៖