ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ​ បានឱ្យសាលារៀនទាំងអស់អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាវិញហេីយ​ បន្ទាប់ពីមានភ្លៀងធ្លាក់ និងសីតុណ្ហភាពធ្លាក់ចុះ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៤នេះបានបញ្ជាក់ប្រាប់ដល់គ្រឹះស្ថានសិក្សាទាំងអស់ថា៖ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥ អង្សារ បន្ទាប់ពីមានភ្លៀងធ្លាក់ និងសីតុណ្ហភាពបានត្រឡប់មកត្រជាក់បន្តិចវិញ​ ក្រសួងសូមស្នើឱ្យគ្រឹះស្ថានសិក្សាទាំងអស់អនុវត្តម៉ោង បង្រៀននិងរៀនតាមកាលវិភាគដូចធម្មតា។

     ក្រសួងអប់រំ​ បានបន្តឱ្យដឹងទៀតថា៖”តាមការបញ្ជាក់ និងក៏ដូចជាបាន ជម្រាបជូននេះដែរ សូម លោក លោកស្រីប្រធាន ផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឱ្យ បានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព”។

    គួរបញ្ជាក់ថា​ បន្ទាប់ពីរលកកំដៅបង្កផលលំបាកជាច្រើនថ្ងៃកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖