ព័ត៌មានទាន់ហេតុការណ៍៖

លំនៅឋានប្រជាពលរដ្ឋចំនួន៣០ខ្នងនៅក្នុងស្រុកម៉ាឡៃរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ផ្គរ រន្ទះរងផលប៉ះពាល់លើ៣ឃុំ ក្នុងស្រុកម៉ាឡៃបណ្ដាលឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៣០ខ្នង  នៅតាមបណ្ដាភូមិចំនួន០៧  បានរងការខូចខាតកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។

 យោងតាមរបាយការណ៍នគរបាលស្រុកម៉ាឡៃបានបង្ហាញថាៈនៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅស្រុកម៉ាឡៃ មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ៣០ខ្នង(ក្នុងនោះសាលារៀនចំនួន០១ខ្នង) ។ ក្នុងករណីគ្រោះធម្មជាតិនេះ មិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។នៅក្នុងហេតុការណ៍នោះដែរគេឃើញមានមន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័នចុះពិនិត្យមើលក្នុងស្ថានការនោះដែរដើម្បីរៀបចំលំនៅឋានជូនពលរដ្ឋវិញ។

  លោកអភិបាលស្រុកម៉ាឡៃ ស្វាយ ជា មានប្រសាសន៏តាមទូរស័ព្ទថា ចំពោះករណីភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់វាយប្រហារមកលើស្រុកម៉ាឡៃមានចំនួន២៣ខ្នងក្នុងនោះនៅឃុំតាគង៉ចំនួន២ខ្នងផងដែរ តែផ្ទះពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់នោះបានរៀបចំយកស័ង្កសីជួសជុលឲ្យពួកគាត់ឡើងវិញហើយ តែទោះយ៉ាងណាលោកមិនបានបញ្ជាក់អំពីការបាត់បង់ជីវិត ឬរងរបួសមនុស្សសត្វនោះទេលោកថាកំពុងជាប់រវល់៕

ដោយ ៖ វណ្ណា


ចែករំលែក៖