ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាសកម្មខាងលួចកាច់សោ.កម៉ូតូនិងគ្រឿងញៀន បញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីបង្ក្រាបចាប់ខ្លួនបាននិងសាកសួរនៅផ្នែកជំនាញរួចរាល់ ។
ជនសង្ស័យដែលត្រូវនាំខ្លួនទៅតុលាការនាព្រឹកនេះ មានឈ្មោះ សាម ជី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ , ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ , ឈ្មោះ សំជិន សាមឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធគ្រឿងញៀន ។
តាមនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ មាន៣នាក់សកម្មខាងលួច កាច់សោ.កម៉ូតូក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកម្លាំងខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនបាននាំទៅសាកសួរនៅផ្នែកជំនាញ។ លុះនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ