ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះស្មៅ កម្ទេចឈើ រាលដាលដល់ឆេះកន្ទុយរថយន្តកុងតឺន័រអស់១គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះស្មៅនិងស្លឹកឫស្សីងាប់ៗរាលដាលឆ្លងរបងចូលឆាបឆេះកន្ទុយរថយន្តកុងតឺន័រចតទុកនៅក្នុងដីឡូត៍មួយកន្លែងបណ្តាលឱ្យរងការខូចខាតរថយន្តកុងតឺន័រអស់ចំនួន១គ្រឿងបង្កការភ្ញាក់ផ្អើលនាំគ្នាយករថយន្តចេញនិងព្រួតគ្នាពន្លត់ភ្លើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅដីឡូត៍មួយកន្លែងក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

   តាមប្រជាការពារសង្កាត់បានឱ្យដឹងថា មានអ្នកដុតកម្ទេចឈើចោលនៅដីវាល មិនប្រយ័ត្នធ្វើឱ្យភ្លើងឆេះស្លឹកឬស្សីរាលដល់ស្មៅ ខណៈដែលក្រុមជាងជួសជុល និងកម្មកររវល់តែចេញទៅហូបបាយ ស្រាប់តែភ្លើងឆេះចូលដល់ចំណតរថយន្តកុងតឺន័រ ទើបភ្ញាក់ផ្អើលឆោឡោនាំគ្នាយករថយន្តចេញជៀសវាងឆេះឆ្លង គឺបានឆាបឆេះកន្ទុយរថយន្តចំនួន១គ្រឿង ។ 

ហេតុការណ៍ខាងលើត្រូវបាន កម្លាំងប្រជាការពារ សមត្ថកិច្ចនាំគ្នាជួយ ជះ បាញ់ទឹកពន្លត់ភ្លើង ដោយមិនរាលដាលទៀតឡេីយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖