ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសារលិខិតអបអរសាទរ លោក To Lam ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម To Lam

ប្រធានាធិបតី សាធារណរដ្ឋសង្គមនិយមវៀតណាម ទីក្រុងហាណូយ

ឯកឧត្តមជាទីគោរពរាប់អាន!

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយ និងកិត្តិយស សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម ដែលកាលពី ពេលថ្មីៗនេះ បានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការជាប់ឆ្នោត របស់ ឯកឧត្តម គឺជាលទ្ធផលនៃការជឿជាក់ និងទំនុកចិត្តរបស់បក្សកុម្មុយនីស្តវៀតណាម និងប្រជាជន វៀតណាមលើសមត្ថភាពរបស់ ឯកឧត្តម ក្នុងការធ្វើជាអធិបតីដឹកនាំប្រទេសវៀតណាម ដើម្បីសម្រេចបាន នូវវឌ្ឍនភាព និងវិបុលភាពបន្ថែមទៀតសម្រាប់វៀតណាម។

ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងយូរ អង្វែង និងកិច្ចសហប្រតិបត្តិការរដ្ឋាភិបាល និងសភារវាងប្រទេស និងប្រជាជនយើងទាំងពីរ សំដៅរួម ចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចថ្មីៗរបស់ ឯកឧត្តម ៕

ដោយ ៖ សិលា


ចែករំលែក៖