ព័ត៌មានទាន់ហេតុការណ៍៖

អ្វីទៅជា «កូដអត្តសញ្ញាណកម្មបរិធានចល័តអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា iMEI Code»?

ចែករំលែក៖

ភ្នំពេញ ៖ អ្វីទៅជា «កូដអត្តសញ្ញាណកម្មបរិធានចល័តអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា iMEI Code»? ដែលខាងស្ថាប័នគយនិងរដ្ឋាករ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិយាយគ្នាថា «ទូរសព្ទចល័តណាដែលបានបង់ពន្ធហើយមានបិទស្ទិកពន្ធនាំចូលហើយទើបប្រតិបត្តិករសេវាទូរសព្ទអាចភ្ជាប់ឲ្យបាន តែសព្វថ្ងៃមិនអាចទាន់ធ្វើចឹងបានទេ ព្រោះនៅខ្វះប្រព័ន្ធគ្រប់គ្រង បទប្បញ្ញត្តិជាធរមាន និងយន្តការអនុវត្តពាក់ព័ន្ធ…នៅឡើយ។ នេះជាការលើកឡើងរបស់លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

លោកបន្យថា ៖ ខាងក្រោមតាមពិតទៅវាជាអ្វីឲ្យប្រាកដ ហើយវាពាក់ព័ន្ធនឹងការប្រមូលពន្ធនាំចូលយ៉ាងដូចម្តេច? ខ្ញុំមិនលើកឲ្យលម្អឹតទេទុកជូនខាងជំនាញចុះ ខ្ញុំគ្រាន់តែលើកថាអ្វីទៅ iMEI Code ប៉ុណ្ណោះ!

លេខ/កូដ iMEI គឺជាលេខសេរ៊ី១៥ខ្ទង់សម្រាប់កំណត់អត្តសញ្ញាណកម្មឧបករណ៍ រាល់ទូរសព្ទចល័តនៅលើពិភពលោកមានតែមួយ។

លេខ iMEI ទាំងនោះត្រូវបានផ្ទុកនៅក្នុងមូលទិន្នន័យ(Darabase)ដែលហៅដាបញ្ជីអត្តសញ្ញាណកម្មបរិធាន(EIR-Equipment Identify Register) ដែលផ្ទុកនូវព័ត៌មានអំពីសុពលភាពនៃបរិធានទូរសព្ទចល័ត។

តើកូដ iMEI នេះប្រើសម្រាប់ធ្វើអ្វី?

iMEI ជាពាក្យកាត់ជាភាសាអង់គ្លេសថា International Mobile Equipment Identify និងបកជាភាសាខ្មែរថា «អត្តសញ្ញាណកម្មបរិធានចល័តអន្តរជាតិ»។

គិតថាវាជាស្នាមផ្តឹតមេដៃរបស់លោកអ្នកចឹង – វាមានចំនួនលេខ១៥ខ្ទង់ដាក់នៅលើឧបករណ៍ទូរសព្ទចល័តឬឧបករណ៍ចល៍តឆ្លាតវៃនីមួយៗ។

អ្នកគ្រប់គ្រងនិងអ្នកផលិតទូរសព្ទឬឧបករណ៍ឆ្លាតវៃបែងចែករំលែកលេខ iMEI ដើម្បីជាជំនួយក្នុងការតាមដានរុករកបរិធានទូរសព្ទឬទូរសព្ទឆ្លាតវៃទាំងឡាយណាដែលអាចត្រូវបានចោរលួចឬខូច។

តើលេខ iMEI ប្រាប់ឬបង្ហាញអំពីអ្វីចំពោះលោកអ្នក?

លេខ iMEI កំណត់អត្តសញ្ញាណសម្គាល់នូវឧបករណ៍របស់លោកអ្នកដែលបានជាវយកមកប្រើប្រាស់ និងលក្ខណៈបច្ចេកទេសដូចជា ម៉ូដែល ផលិតករ និងជំនាន់នៃសុសវ៉ែរ(Software Version)។ ព័ត៌មាននេះជួយនិងរុករកកំហូចនៅពេលលោកអ្នកមិនអាចយកវាទៅជួសជុល។

តើលោកអ្នកអាចរកឃើញកូដ iMEI បានយ៉ាងដូចម្តេច?

លោកគ្រាន់តែវាយអក្ខលេខ *#06# នៅក្នុងកូនប្រអប់វាយអក្សររបស់លោកអ្នក នោះកញ្ចក់ទស្សន៍នៃទូរសព្ទឬឧបករណ៍ឆ្លាតវៃរបស់លោកអ្នកនឹងបង្ហាញលោកអ្នកនូវលេខ iMEI នៃឧបករណ៍ដែលអ្នកកំពុងកាន់ជាមិនខាន ក៍ដូចជាលេខសេរ៊ីរបស់វាផងដែរ។

តើលេខ iMEI ផ្តល់សារៈសំខាន់អ្វីខ្លះ?

ទោះបីជាយ៉ាងណា លេខ iMEI ដំបូង មានសារៈសំខាន់ណាស់ គឺវាមានសមត្ថភាពរបស់វាក្នុងការជួយតាមដានរុករក និងការពារសន្តិសុខដល់ទូរសព្ទរបស់លោកអ្នកនៅពេលបាត់ ឬត្រូវបានលួច។

នៅពេលមានអ្វីកើតឡើងម្តងៗ បើសិនអ្នកស្គាល់លេខ iMEI នៃទូរសព្ទរបស់អ្នក នោះអ្នកនឹងអាចរាយការណ៍ទៅប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តរបស់អ្នក ផ្តល់លេខនោះទៅឲ្យគេ ហើយគេនឹងធ្វើការបិទប្លុកឬស្វែងរកទីតាំងទូរសព្ទរបស់អ្នកដែលមានអ្វីកើតឡើងនោះ(លួចឬបាត់)៕

ដោយ ៖ សិលា


ចែករំលែក៖