ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពលួច​ទូរស័ព្ទ​ ពីបុរសម្នាក់​ជាសន្តិសុខ​ មានអីសមត្ថកិច្ចកំពុងជិះល្បាតប្រទះឃើញ​ក្របួច​ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច (លួចទូរស័ព្ទ និងផាវវើបែងសម្រាប់សាកថ្មទូរស័ព្ទ)​ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៣​ និង៣០នាទីទៀបភ្លឺ ដែលបានប្រព្រឹត្តបទល្មើសនៅមុខហាងលក់រថយន្តយីហោJETTA ផ្លូវលេខ១១០ ភូមិ១៤ ក្រុម៥៤ សង្កាក់ទឹក់ល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

      ជនសង្ស័យឈ្មោះ ឡុង វិត ហៅ វិត  ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ 

វត្ថុតាងចាប់យក៖​ ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA DREACM 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1U-0267 ដែលមានលេខតួ និងលេខម៉ាស៊ីន 5002053 ។

 រីឯ​ជនរងគ្រោះឈ្មោះ ហុង គា ហៅ គា ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនJUARD ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

   បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ តារា​


ចែករំលែក៖