ព័ត៌មានទាន់ហេតុការណ៍៖

លើសពី10000ជើង! ៥ខែដំបូងឆ្នាំនេះផ្លូវដែកចិន – ឡាវបានដឹកអ្នកដំណើរចំនួន872ម៉ឺននាក់

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ គិតពីដើមឆ្នាំនេះមក ផ្លូវដែកចិន-ឡាវបានដើរតួនាទីសំខាន់ក្នុងការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។ តាមស្ថិតិក្រុមហ៊ុនផ្លូវដែកក្រុងKunming នៃរដ្ឋបាលផ្លូវដែកចិនបានឱ្យដឹងថា ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៣១ ខែឧសភា ផ្លូវដែកចិន-ឡាវបានដឹកចំនួន 10642 ជើង សរុបជាង ៨ លាន ៧ សែននាក់  ដែលបានកើនឡើង 17.5%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ដែលបានបញ្ចូលកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ការអភិវឌ្ឍក្នុងតំបន់។

     មន្ត្រីពាក់ព័ន្ធថ្លែងថា   លក្ខណៈពិសេសដែលសំបុត្រមានតម្លៃសមរម្យ  មានភាពងាយស្រួលនៃការធ្វើដំណើរ និងមានផាសុកភាព បានធ្វើឱ្យផ្លូវដែកចិន-ឡាវក្លាយជាជម្រើសចម្បងរបស់មហាជនរស់នៅតាមបណ្តោយផ្លូវចាត់ទុកជាមធ្យោបាយធ្វើដំណើរសម្រាប់ការធ្វើទេសចរណ៍ ចូលរៀន-ចេញពីរៀន ធ្វើពាណិជ្ជកម្មនិងផ្លាស់ប្តូរខាងវប្បធម៌។ ជាពិសេសស្របនឹងការធ្វើទេសចរណ៍ក្នុងខេត្ត Yunnan និងឆ្លងព្រំដែនខេត្ត Yunnan បានអភិវឌ្ឍយ៉ាងផុលផុស  តម្រូវការធ្វើដំណើររបស់អ្នកដំណើរបានកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេល៥ខែកន្លងទៅនេះ ផ្លូវដែកចិន-ឡាវបានដឹកអ្នកដំណើរគិតជាមធ្យម ៥ ម៉ឺន ៧ ពាន់នាក់ក្នុងមួយថ្ងៃ  ដែលបានបង្កើតកំណត់ត្រាថ្មីជាបន្តបន្ទាប់៕

ដោយ ៖ សិលា


ចែករំលែក៖