ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្ម

ចែករំលែក៖

ខេត្ត​តាកែវ៖​ ជនសង្ស័យចំនួន៤នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីទទួលផលចោរកម្មដលហូតសម្ភារមួយចំនួន។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត​តាកែវ​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២៤។

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩​ និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤​ នៅចំណុចភូមិកន្ទុងព្រិច ឃុំស្លាស្រុកសំរោង ខេត្តតាកែវ។

ប្រភពដដែលបន្តថា​ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង៩:៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងកម្លាំងមូលដ្ឋានស្រុកអង្គរបូរី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត ចុះឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងវត្ថុតាង(ករណីទទួលផលចោរកម្ម) ប្រព្រឹត្តត្រង់ចំនុចភូមិកន្ទុងព្រិច ឃុំស្លាស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម​ 

១.ឈ្មោះឈៀង ឈិត ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាមគ្គី ឃុំ​ អង្គបុរី​ ស្រុកអង្គបុរី ខេត្តតាកែវ។

២.ឈ្មោះម៉ៅ ហួត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រនាងខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

៣.ឈ្មោះសេក វី ភេទប្រុសអាយុ៥៧ឆ្នាំមុខរបរកសិករ រស់នៅភូមិ/ឃុំ ចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

៤.ឈ្មោះ ឃី សំអុល ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

វត្ថុតាងចាប់យករួមមាន​ 

១.ម៉ូតូចំនួន០៥គ្រឿង។

២.ទូរស័ព្ទដៃចំនួន០៧គ្រឿង។

   បច្ចុប្បន្ន៖ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖