ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ជំរុញដល់ប្អូនៗក្មួយៗសិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី សូមប្រកាន់យក នូវ វិន័យ សីលធម៌ សេចក្តីថ្លៃថ្នូរ ហើយជៀសវាងពីសកម្មភាពទាំងឡាយណាដែលនាំបង្ករអន្តរាយ ដល់ខ្លួន ដល់គ្រួសារ និងដល់សង្គមជាតិ ។
ការជម្រុញបែបនេះធ្វើឡើង នា ព្រឹកថ្ងៃ០៥ មិថុនា ២០២៤ក្នុងឪកាសដែល លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអញ្ជើញ បើកវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅវិទ្យាល័យ សម្ដេចជាស៊ីម អំពិល ស្រុករមាសហែក។
ការបើកវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏មានការចូលរួមពីសំណាក់ លោក អភិបាលរងស្រុក លោក អធិការនគរបាលស្រុកលោកមេបញ្ជាការងមូលដ្ឋានស្រុកលោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្រុកលោកនាយករដ្ឋបាលស្រុកលោកប្រធានODស្រុក លោកមេឃុំ លោកមន្ត្រីសាលាស្រុក លោកនាយក នាយករងលោកគ្រូអ្នកគ្រូវិទ្យាល័យ សម្ដេចជាស៊ីម អំពិល សរុបវត្តមាន ៧៨៤នាក់ ស្រី៤០៧នាក់។លោកអភិបាលស្រុក សូមអោយប្អូនៗ ត្រូវអនុវត្តន៍នូវ ចតុស្តមទាំង៤ ឲ្យបានខ្ជាប់ខ្ជួន ស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ក្នុងនោះប្អូន ក្មួយនិងក្លាយទៅជាធនធានដ៏មានតម្លៃ សម្រាប់គ្រួសារ និងសង្គមជាតិជាក់ជាពុំខាន ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងជៀសអោយឆ្ថាយពីគ្រឿងញៀនឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ សុថាន