ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាគាស់បង្អួចផ្ទះលួចទ្រព្យសម្បត្តិម្នាក់អនុវត្តតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ ជនសង្ស័យជាមុខសញ្ញាគាស់បង្អួចផ្ទះលួចទ្រព្យសម្បត្តិម្នាក់ ក្នុងចំណោមប័ក្សពួក២នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល។យោងតាមសមត្ថកិច្ចនគរបាលជំនាញខេត្តបាត់បងបានអោយដឹងនៅថ្ងៃទី០៦,ខែមិថុនាឆ្នាំ២០២៤នេះថា ការឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅចន្លោះវេលាម៉ោង ០៣និង៥០នាទី ទៅ ម៉ោង០៤និង៣០ឲវានាទី នៅចំណុចភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ប្រភពពីនគរបាលដដែលបានអោយដឹងថាកម្លាំងបានឃាត់ខ្លួនឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងនិងបក្សពួកម្នាក់ទៀត បានចូលទៅគាស់បង្អួចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ អ៉ី ណា ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងខេត្តប៉ៃលិន។

ចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួននៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងករណីលួចយកកាបូបនិងទូរស័ព្ទដៃរួចក៏ជិះគេចខ្លួនបាត់ ហើយត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានម្នាក់។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបច្ចុប្បន្នត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖