ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះអស់ផ្ទះ០១ខ្នងទាំងស្រុងនៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង÷ អគ្គិភ័យឆាបឆេះផ្ទះឈើមួយខ្នងអស់ទាំងស្រុងនៅវេលាម៉ោងប្រហែល ១១និង០០នាទី ថ្ងៃទី០៦ ខែមិថុនា  ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិស្ពង់ ឃុំអន្លង់វិល ស្រុក សង្កែ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន ០១លើក ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើជាប្រភេទផ្ទះតៀម ដែលមានទំហំ ៨ម៉ែត្រ X ៧ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី  ដំបូលប្រក់ស័ង្កសី ឆអស់ទងស្រង រួមជាមួយសម្ភារខូចខាតរួមមាន៖ ,ម៉ូតូម៉ាកហុងដាឌ្រីម ០១គ្រឿង  ,ទូរទឹកកក ០១គ្រឿង ,ទូរទស្សន៍ ០១គ្រឿង -គ្រែឈើ ០៣គ្រឿង ,ម៉ូទ័របូមទឹក ០៣គ្រឿង ,សៀវភៅគ្រួសារ ,សៀវភៅស្នាក់នៅ  ,របស់របរប្រើប្រាស់មួយចំនួន និងឆេះប្រាក់ខ្មែរអស់ ចំនួន ៨០០,០០០រៀល (ប្រាំបីសែនរៀលផងដែរ) ដែលម្ចាស់ឈ្មោះ ឆាត ឆុំ ភេទស្រី អាយុ ៥៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ក្នុងការចអន្តរាគមន៍ជួយពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ដែលមូលហេតុគឺផ្តើមចេញពីឆ្លងចរន្តអគ្គិសនី ៕ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖