អន្តរជាតិ ៖ ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោក Bruno Rodriguez Parrillaបេសកជនពិសេសនៃប្រធានរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសគុយបានៅទីក្រុងប៉េកាំង។ នេះយើងតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោក Wang Yi បានថ្លែងថា ភាគីចិនសូមវាយតម្លៃខ្ពស់ចំពោះភាគីគុយបាដែលបានប្រកាន់ខ្ជាប់នូវសច្ចភាពនិងមិនខ្លាចអំណាចំ និងគាំទ្រដល់គោលជំហរដ៏ត្រឹមត្រូវរបស់ភាគីចិន។ប្រទេសចិនក៏គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការការពារអធិបតេយ្យភាពជាតិនិងការប្រយុទ្ធប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅរបស់គុយបា ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការបិទខ្ទប់ដោយគ្មានហេតុផលរបស់អាមេរិកចំពោះគុយបា។ភាគីចិនរីករាយរួមជាមួយភាគីគុយបា ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងគុយបា អភិវឌ្ឍឱ្យបានល្អនូវទំនាក់ទំនងមេត្រីភាពដ៏វិសេសវិសាលរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ដើម្បីរួមចំណែកសម្រាប់ការជំរុញបុព្វហេតុសង្គមនិយមពិភពលោកនិងការគាំពារសន្តិភាពពិភពលោក។
ជាការឆ្លើយតប លោក Parrilla បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះភាគីចិនដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់ភាគីគុយបាក្នុងការប្រយុទ្ធប្រឆាំងនឹងការបិទខ្ទប់និងការជ្រៀតជ្រែកដោយគ្មានហេតុផលរបស់អាមេរិក ហើយបានជួយគុយបាឱ្យជម្នះឧបសគ្គជាបណ្តោះអាសន្នក្នុងដំណើការសេដ្ឋកិច្ច។គុយបានឹងប្រកាប់ខ្ជាប់យា៉ងម៉ឺងម៉ាត់មិនងាករេចំពោះមិត្តភាពគុយបានិងចិន ក៏ដូចជាបន្តប្រកាន់ខ្ជាប់យ៉ាងដាច់ខាតនូវគោលការណ៍ចិនតែមួយ៕
ដោយ ៖ សិលា