បទវិភាគអន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ ឯកសារសំខាន់សម្រាប់ដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ទៅលើ”ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”នេះ បានបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា៖ ច្បាប់មិនអាចអត់ឱនឱ្យ”ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”បានឡើយ ។
ថ្ងៃទី២១ខែមិថុនា ឯកសារច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ដ៏សំខាន់មួយដែលចេញផ្សាយដោយប្រទេសចិនបានបណ្តាលឱ្យពិភពលោកមានការចាប់អារម្មណ៍។ ថ្ងៃដដែល《សេចក្តីណែនាំស្តីពីការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ចំពោះបទឧក្រិដ្ឋបំបែកបំបាក់ប្រទេសជាតិនិងញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិរបស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ》ដែល តុលាការប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខសាធារណៈ ក្រសួងសន្តិសុខជាតិនិងក្រសួងយុត្តិធម៌ចិនបានរួមគ្នាចេញផ្សាយ បានចាប់ផ្តើមអនុវត្ត។ មតិអន្តរជាតិបានថ្លែងព្រមៗគ្នាថា នេះគឺជាវិធានការដ៏តឹងរ៉ឹងបំផុតដែលប្រទេសចិនបានចាត់ចំពោះកម្លាំង”អបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ក្នុងគោលបំណងទប់ស្កាត់សកម្មភាព”របស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” និងគាំពារការបង្រួបបង្រួមជាតិ។
ដោយយោងតាមការកំណត់នៃច្បាប់ពាក់ព័ន្ធ ដូចជានៃ《ច្បាប់ប្រឆាំងការបំបែកបំបាក់ប្រទេសជាតិ》និង《ច្បាប់ព្រហ្មទណ្ឌនៃសាធារណៈរដ្ឋប្រជាមានិតចិន》ជាដើម ព្រមនិងការបកស្រាយន័យច្បាប់ពាក់ព័ន្ធ 《សេចក្តីណែនាំ》នេះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា បទឧក្រិដ្ឋបំបែកបំបាក់ប្រទេសជាតិ មានទោសជាអតិបរមាគឺប្រហារជីវិត។ ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដែលប្រព្រឹត្តបទឧក្រិដ្ឋបំបែកបំបាក់ជាតិ និងញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិនោះ នឹងត្រូវដេញដោលទំនួសខុសត្រូវតាមផ្លូវច្បាប់អស់មួយជីវិត បន្ទាប់ពីអាជ្ញាធរស៊ើបអង្កេតកសាងសំណុំរឿងនិងធ្វើការស៊ើបអង្កេត ឬតុលាការប្រជាជនទទួលសំណុំរឿង ហើយចំពោះពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យ អាចកាត់ក្តីដោយអវត្តមាន។ ព្រមពេលជាមួយគ្នានេះ សំដៅចំពោះពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱយតៃវ៉ាន់ឯករាជ្យលះបង់ចោលគោលជំហរបំបែកបំបាក់ប្រទេសជាតិដោយស្ម័គ្រចិត្ត លែងធ្វើសកម្មភាពអបគមន៍ ព្រមទាំងលុបបំបាត់ចោលឥទ្ធិពលអវិជ្ជមានយ៉ាងសកម្ម 《សេចក្តីណែនាំ》នេះបានផ្តល់ឱកាសឱ្យកែកំហុសរបស់ខ្លួន។
ការដាក់ចេញនិងអនុវត្ត 《សេចក្តីណែនាំ》ច្បាប់នេះ ជាបថម គឺបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនិងសមត្ថភាពយ៉ាងខ្លាំងរបស់របស់ចិនដីគោកក្នុងការប្រឆាំងនឹងពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ ក៏ដូចជាការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។
គួរបញ្ជាក់ថា នៅខែវិច្ឆិកាឆ្នាំ២០២១និងខែសីហាឆ្នាំ២០២២ ប្រទេសចិនបានដាក់បញ្ចូលមនុស្សចំនួន១០នាក់ក្នុងបញ្ជីពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យជាបន្តបន្ទាប់។តាមពិត ពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យណាម្នាក់ដែលប្រព្រឹត្តឧក្រិដ្ឋកម្មបំបែកបំបាក់ប្រទេសជាតិនិងឬញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិដែលកំណត់ដោយ《សេចក្តីណែនាំ》នេះ សុទ្ធតែនឹងត្រូវផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។
ទីពីរ 《សេចក្តីណែនាំ》នេះ គឺសំដៅទៅលើ ពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យចំនួនតិចតួចបំផុតនិងសកម្មភាពបំបែកបំបាក់ប្រទេសជាតិរបស់ពួកគេ មិនពាក់ព័ន្ធដល់ប្រជាជនតំបន់តៃវ៉ាន់ទាំងឡាយទេ។ តាមរយៈឯកសារនេះ ប្រជាជនតៃវ៉ាន់អាចយល់ដឹងថែមមួយកម្រិតទៀតថា ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាប្រភពនៃគ្រោះថ្នាក់ធំបំផុតដែលបណ្តាលឱ្យតៃវ៉ាន់មានគ្រោះថ្នាក់សង្រ្គាមនិងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់។ មានតែដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើឧក្រិដ្ឋកម្មបំបែកបំបាក់ប្រទេសជាតិរបស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមផ្លូវច្បាប់នោះ ទើបប្រជាជនតៃវ៉ាន់អាចចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងរវាងត្រើយទាំងសងខាងនៅច្រកសមុទ្រតៃវ៉ាន់បាន។
ពេលថ្មីៗនេះ ដោយសារតែអាជ្ញាធររបស់បុគ្គលឈ្មោះវីលៀមឡៃ ទទូចគោលជំហរ”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ហើយញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានិង”ផ្តាច់ទំនាក់ទំនង”ផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៅច្រកសមុទ្រតៃវ៉ាន់ បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ការពិគ្រោះពិភាក្សានៃត្រើយទាំងសងខាងនិងមូលដ្ឋានសម្រាប់អនុវត្ត《កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់》(ECFA) បានជាអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិនមានតែផ្អាកសម្បទានពន្ធសម្រាប់ផលិតផលECFAមួយចំនួនបន្ថែមទៀត។វាច្បាស់ណាស់ថា ទង្វើបំបែកបំបាក់របស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ មានតែធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់សហគ្រាសនិងប្រជាជនតៃវ៉ាន់ ហើយមិនអាចទទួលបានការគាំទ្រពីប្រជាជននោះឡើយ។
នៅថ្ងៃដដែលនៃការចេញផ្សាយ《សេចក្តីណែនាំ》នេះ សំដៅចំពោះការដែលអាមេរិកប្រកាសថា នឹងលក់អាវុធទៅឱ្យតៃវ៉ាន់ ក្រសួងការបរទេសចិនបានប្រកាសថាអនុលោមតាម《ច្បាប់ស្តីពីការប្រឆាំងការដាក់ទណ្ឌកម្មបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន》 នឹងចាត់វិធានការតបតវិញទៅលើក្រុមហ៊ុនLockheed Martin និងមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុននេះ។
ពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យកុំមានគំនិតចិត្តចៃដន្យណាមួយទេ ត្រូវតែយល់ដឹងពីស្ថានភាពឱ្យបានច្បាស់លាស់ក្នុងពេលឆាប់ៗ ហើយបញ្ឈប់ដកដៃជាបន្ទាន់។ យើងក៏ព្រមានដល់កម្លាំងខាងក្រៅថា ដក”ដៃខ្មៅ”ដែលលូកដៃចូលទៅច្រកសមុទ្រតៃវ៉ាន់ក្នុងពេលឆាប់ៗ។ រាល់ការប៉ុនប៉ងបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន សុទ្ធតែឥតប្រយោជន៍ទេ ហើយមុខជានឹងត្រូវផ្តន្ទាទោសតាមច្បាប់យ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន៕
ដោយ ៖ សិលា