ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម ! បានឱ្យដឹងថា ៖ យុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខបានធ្វេីសកម្មភាពចាក់សម្លាប់ រួចក៏បានរត់គេចខ្លួនបាត់ស្រមោលពីទីតាំងកេីតហេតុ។
ហេតុុការណ៍ នេះបានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដែលស្ថិតនៅផ្ទះជួលជាន់ទី៣ ផ្លូវ១៦៦ សង្កាត់អូរឫស្សី ទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះមកដល់ទីតាំងកេីតហេតុ និងបានធ្វេីការហ៊ុំព័ទ្ធទីតាំងកន្លែងកើតហេតុ ដើម្បីប្រមូលភ័ស្តុតាង នៅជុំវិញទីតាំងខាងលេី និងរាយការណ៍ជូនទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការពិនិត្យនៅលេីសពយុវជនខាងលេីតាមនីតិវិធី ដើម្បីស្រាវជ្រាវស្វែងរកឃាតក ៕
ដោយ ៖ រ៉ារ៉ា