អ៊ុយរ៉ាហ្គាយ បានយកឈ្នះលើក្រុមបូលីវីក្នុងលទ្ធផល ៥-០ ក្នុងការជួបគ្នាក្នុងពូល C របស់ពួកគេក្នុងទីក្រុង New Jersey កាលពីព្រឹកថ្ងៃសុក្រនេះ ដោយបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយក្នុងការប្រកួត Copa America ។
កីឡាករ Facundo Pellistri ជាអ្នករកបានគ្រាប់បាល់ដំបូងបើកឆាកនៅនាទីទី៨ ហើយ Darwin Nunez រកបានគ្រាប់ទី២នាំមុខភ្លាមៗបន្ទាប់ពីនាទីទី២០ ដោយបញ្ជូនបាល់ដោយជើងឆ្វេងកាត់អ្នកចាំទី Guillermo Vizcarra Bolivia ។
កីឡាករ Maximiliano Araujo ស៊ុតពីចម្ងាយដើម្បីស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅនាទីទី៧៧មុនពេល Federico Valverde រកបានគ្រាប់ទី៤ នៅ៤នាទីក្រោយមក។
កីឡាករបម្រុង Rodrigo Bentancur បានបញ្ចប់ការស៊ុតបាល់បញ្ចូលទីគ្រាប់ទី៥ ដោយការនាំមុខ នៅនាទីទី៨៩ជាមួយនឹងការរកគ្រាប់បាល់ជាលើកដំបូងរបស់គាត់។
អ៊ុយរ៉ាហ្គាយនឹងឈានទៅវគ្គបន្តក្នុងនាមជាអ្នកឈ្នះក្នុងពូល ប្រសិនបើពួកគេជៀសមិនផុតពីការចាញ់ដោយសហរដ្ឋអាមេរិកក្នុងការប្រកួតជម្រុះចុងក្រោយក្នុងពូលរបស់ពួកគេនៅថ្ងៃអង្គារ ខណៈពេលដែលការបរាជ័យក្នុងការប្រកួតនោះទំនងជានឹងធ្វើឱ្យពួកគេឆ្លងកាត់ដោយសារភាពខុសគ្នានៃគ្រាប់បាល់ច្រើន ៕
ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)